រពឹសដៃវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃត្រូវនគរបាលចាប់ខ្លួនតាមដីកាតុលាការ

0

តាកែវ ៖ ជនសង្ស័យដែលបានធ្វេីសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃម្នាក់ត្រូវបានសមត្ថកិច្ចស្រុកទ្រាំងចុះឃាត់ខ្លួនតាមដីកាបង្គាប់របស់

តុលាការក្រោយប្រព្រឹត្តបានជាងបីខែកន្លងមក។ការចុះឃាត់ខ្លួនជនសង្ស័យក្នុងករណីនេះបានធ្វេីឡេីងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី​ដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង។​ តាមការឲ្យដឹងពីសមត្ថកិច្ចប្រាប់ថា ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៧៩ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោក នូដារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងតាកែវ  កម្លាំងជំនាញនៃអធិការនគរបាលស្រុកទ្រាំបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យអ្នកដទៃ (កាប់បំផ្លាញម៉ូតូ)ដែលប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។ សមត្ថកិច្ចបន្តថា ជនសង្ស័យខាងលើមានឈ្មោះ ណែត យូឡាយ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរសិស្ស ។
បច្ចុប្បន្នជនសង្ស័យក្នុងសំណុំរឿងនេះត្រូវបានសមត្ថកិច្ចជំនាញស្រុកទ្រាំបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕