​សូមទស្សនា VDEO កម្លាំង​ទាហានជើងទឹក​អ៊ីតាលី​ជួយសង្គ្រោះ​ជន​អន្តោ​ប​វេស​ន៍​មកពី​អា​ហ្រិ​ក​

0

កងកម្លាំង​ជើង​ទឹក របស់​ប្រទេស​អ៉ី​តា​លី បាន​ជួយសង្គ្រោះ ជនអន្ដោប្រវេសន៍​ចំនួន ៤០ នាក់ និង​១០ បាន​ស្លាប់​នៅក្នុង​អំឡុង ពេល​ជួយសង្គ្រោះ ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង កាលពី​ថ្ងៃ​សៅ​រិ៍​ម្សិលមិញ នេះ​។​ ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៤ នេះ​ដោយ​យោងតាម​មន្ត្រី អាជ្ញាធរ បាន​និយាយថា ជន​ចំណាកស្រុក​រាប់សិប​នាក់​ផ្សេងទៀត​នៅ​បន្ដ​បាត់​ខ្លួន​។

ហើយ​កងកម្លាំង​ជើង ទឹក​អ៊ីតាលី បាន បញ្ជាក់ថា ខ្លួន​បាន​សង្គ្រោះ​ជន​ទាំងនោះ​ចំនួន ៣៩ នាក់​នៅលើ​ទូក​អណ្ដែត​មួយ​ចម្ងាយ ប្រហែល ១០០ ម៉ា​ល ពី​កោះ ឡាំ​ប៉េ​ឌួ​សា ដែលជា​កោះ​ដ៏​តូច​មួយ​មាន​ចម្ងាយ ១១៣ គីឡូ​ម៉ែត​ពី​ប្រទេស អាហ្វ្រិក​។ នៅក្នុង​នោះដែរ​មាន​ជនរងគ្រោះ​២​នាក់ ដែល​ទទួល​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាន់ ដោយ​ឧ​ទ្ធ​ម្ភា​ចក្រ ដើម្បី​ធ្វើការ​សម្រាក​ព្យាបាល​ភ្លាមៗ​។​ ​ប្រភពពី​កងកម្លាំង​ជើង​ទឹកបាន​បន្ថែមទៀតថា មាន​មនុស្ស​ចំនួន​១០ នាក់​ត្រូវបាន​រកឃើញ​សាកសព​។

ហើយ​យោងតាម​ប្រភពពី​ក្រុម​ជ​ចំណាកស្រុក​បាន​ឲ្យ​ដឹងថា ទូក​ដំបូង​បាន​ក្រឡាប់​កាលពី​ថ្ងៃ​សុក្រ​កន្លង ទៅនេះ​ដោយសារតែ​អាកាសធាតុ​សមុទ្រ​មិនល្អ នៅពេល​ដែរ​ពួកគេ​បាន​ចាកចេញ​ចម្ងាយ​ប្រហែលជា ៤០ ម៉ា​ល ពី​ប្រទេស​លី​ប៊ី ហើយ​រាប់សិប​នាក់​ក្នុងចំណោម​ពួកគេ​មិន​ត្រូវបាន​រស់រានមានជីវិត​នោះទេ​។​ ​ក្រុម​ជន​ចំណាក់ស្រុក​ទាំងនោះ​បាន​និយាយប្រាប់​អាជ្ញាធរ​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ពី​៨០ ទៅ ៩០ នាក់​បាន​នឹង​កំពុង​បាត់​ខ្លួន​ក្នុងអំឡុងពេល​ខ្យល់ព្យុះ​នោះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​បាន​រាយការណ៍ ឲ្យ​ដឹងថា នៅ​មិនទាន់មាន​អ្វី​បញ្ជាក់​ឲ្យ​ច្បាស់​ទាក់ទិន​ទៅនឹង​ការស្រាវជ្រាវ​លើ​ទូក​ទី​២ នេះ​នៅឡើយ​ទេ​។

ប៉ុន្ដែ​កងកម្លាំង​ជើង​ទឹក និង​ឆ្មាំ​សមុទ្រ​នៅតែ​បន្ដ​ស្រាវជ្រាវ​ដដែល សម្រាប់​អ្វីដែល​បាន​បាត់​ខ្លួន​ដទៃទៀត​។​ ​គួរបញ្ជាក់​ពី​ស្ថានភាព​គឺ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំងណាស់​, បច្ចុប្បន្ននេះ​នៅតែ​បន្ដ​ប្រតិបត្តិ​ការស្វែងរក ហើយ​អ្នក ដែល នៅ​រស់រានមានជីវិត​បាន​ថ្លែង​ប្រាប់ថា ពួកគេ​ទាំងអស់គ្នា​មាន​ចំនួន​ប្រហែលជា ៥០០ នាក់​នៅលើ ទូក​។​ ​ក្រុម​អ្នក​នៅរស់​ត្រូវបាន​បញ្ជូន​ទៅកាន់​នាវា​ជើង​ទឹក ដែល​ធំ​ជាង​នេះ​ដែល​ផ្ទុក​ទៅដោយ​មនុស្ស ដែល​ត្រូវបាន​ជួយសង្គ្រោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ហើយ​កងកម្លាំង​ជើង​ទឹកបាន​និយាយថា កប៉ាល់​ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅដល់ កំពង់ផែ ផា​ឡើ​ម៉ូ នៅ​ស៊ី​ស៊ី​លី នៅ​ថ្ងៃអាទិត្យ​នេះ​ជាមួយនឹង​ចំនួន​ជន​ចំណាកស្រុក​សរុប ៧០០ នាក់​៕