សាំង សារ៉ាវី:
ខេត្តតាកែវ ៖ ដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៦នឹង១០នាទី កម្លាំងជំនាញអធិការដ្ឋានគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំប្រាំបីមុំ ដឹកនាំដោយលោកវរសេនីយ៏ត្រី បុិច វណ្ណា អធិការស្តីទី បានចុះបង្ក្រាបទីតាំងលេងល្បែងសុីសង(អាប៉ោង)មួយកន្លែងស្ថិតនៅទួលព្រៃបញ្ចុះសពក្នុងភូមិដំណាក់រាជជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ។ ករណីខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ មានៈ ទី១.ឈ្មោះតែម អុ៍ន ភេទប្រុសអាយុ៦៩ឆ្នាំរស់នៅភូមិអង្គប្រាង្គឃុំសន្លុងស្រុកទ្រាំងខេត្តតាកែវ មានមុខរបរកសិករ ទី២.ឈ្មោះឡុច រ៉ែម ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិឃុំកន្លែងបង្ក្រាបខាងលើមានមុខរបរកសិករ និងទី៣.ឈ្មោះកែវ ម៉ាប់ ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មានមុខរបរកសិករ ។ ក្រោយការបង្រ្កាប សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានៈ ម៉ូតូពីរគ្រឿង ចាន ផ្តិលគ្រប មេអាប៉ោងមួយ ប្រាក់រៀលចំនួន១៧០០០០រៀល នឹងប្រាក់ដុល្លាចំនួន១៣ដុល្លា ។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី ។