​សូមទស្សនា VDEO អូ​បា​ម៉ា​ពិចារណា​ជួយ​អ៊ីរ៉ាក់ ខណៈ ដែល​មេដឹកនាំ​សាសនា​អំពាវនាវ​ឱ្យ ពលរដ្ឋ​កាន់​អាវុធ​

0

​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​១៤ ខែមិថុនា បាន ថ្លែងថា លោក​ពិនិត្យមើល​ជម្រើស​មួយ ដើម្បី​ជួយ​ដល់​ប្រទេស​អ៊ីរ៉ាក់​ប្រយុទ្ធ ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​សាន់​នី នៅ ពេលដែល​មេដឹកនាំ​សាសនា​ក្នុងប្រទេស អ៊ីរ៉ាក់​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កាន់​អាវុធ​ទប់ ទល់​ជាមួយ​ពួក​ភេរ​វករ​ដើម្បី​ការពារ ប្រទេស​ដោយ​ខ្លួនឯង​។​ ​នៅឯ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ សុក្រ​លោក​អូ​បា​ម៉ា បាន​ថ្លែងថា «​យើង មិន​បញ្ជូន​កម្លាំង​ទាហាន​ឱ្យ​វិលត្រឡប់ ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​សាជាថ្មី​ម្ដងទៀត ទេ ប៉ុន្ដែ​ខ្ញុំ​បានស្នើ​ដល់​ក្រុមការងារ​សន្ដិ សុខ​ជាតិ​របស់​យើង​ឱ្យ​ត្រៀមលក្ខណៈ ជ្រើសរើស​នូវ​ជម្រើស​ផ្សេង​ក្រៅពីនេះ ដើម្បី​ជួយ​ដល់​កម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់​»​។​

​មេដឹកនាំ​សាសនា​និកាយ​ស៊ី​អី​ដ លោក Ayatollah Ali al-Sistani បាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​អ៊ីរ៉ាក់​ការពារ​ប្រទេស​របស់ខ្លួន​ទប់ទល់​ជាមួយ​ពួក​ជី​ហាដ អ៊ីស្លាម​អ៊ីរ៉ាក់ និង​ក្រុម​ISIL ដែល​កំពុង តែ​វាយប្រហារ​ពង្រីក​ទីតាំង​គ្រប់គ្រង របស់ខ្លួន​នោះ​។ នាយករដ្ឋមន្ដ្រី​អ៊ីរ៉ាក់ លោក Nuri al-Maliki បានប្រកាសថា កម្លាំង​សន្ដិសុខ​ចាប់ផ្ដើម​ការងារ​បោសសម្អាត​ពួក​ភេរវកម្ម​ឱ្យអស់​ចេញពី​ទី ក្រុង​ដែលជា​ទីស្រឡាញ់​ទាំងនោះ​។​ ​ក្រុម​ភេរវកម្ម​ISIL បាន​ចូលកាន់ កាប់​ទីក្រុង​Mosul​របស់​អ៊ីរ៉ាក់​កាលពី ថ្ងៃ​ពុធ នៅក្នុង​ការប្រយុទ្ធ​គ្នា​ដ៏​ស្វិតស្វាញ មួយ​កម្លាំង​សន្ដិសុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់​។ ក្រុម​នេះ​បាន​ប្ដេជ្ញា​វាយប្រហារ​ដណ្ដើម គ្រប់គ្រង​ទីតាំង​ផ្សេងទៀត​ឆ្ពោះទៅកាន់ ភាគខាងត្បូង​ទីក្រុង​បា​ដា​ដ​។​ ​ថ្លែង​នៅឯ​សេត​វិមាន លោក​អូ​បា​ម៉ា បញ្ជាក់ថា «​អាមេរិក​មិន​ពាក់ព័ន្ធ​ក្នុង សកម្មភាព​យោធា​នៅ​អ៊ីរ៉ាក់​ទៀត​ទេ ខណៈដែល​ប្រទេស​នេះ​ត្រៀមលក្ខណៈ​រួប រួមគ្នា​វាយប្រហារ​ពួក​ភេរវកម្ម​ដោយ ខ្លួនគេ​ផ្ទាល់​នោះ​»​។

លោក​បន្ដថា «​យើង មិនអាច​វិលត្រឡប់​ទៅរក​ស្ថានការណ៍ ដូច​មុន​ទៀត​ទេ​។ យើង​បាន​បូជា​យ៉ាង ច្រើន​លើសលប់​នៅពេលដែល​យើង​វត្ដ មាននៅ​ទីនោះ ហើយ​ភ្លាមៗ​បន្ទាប់ មក​នោះ​ស្រាប់តែ​អ៊ីរ៉ាក់​បញ្ឈប់​សកម្ម ភាព​ដើម្បី​ការពារ​ស្ថិរភាព​ក្នុងប្រទេស របស់​ពួកគេ​ឱ្យបាន​យូរអង្វែង​ទៅវិញ​»​។​ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចំណាយ​ប្រាក់ រាប់ពាន់​លាន​ដុល្លារ​ហ្វឹកហ្វឺន និង​បំពាក់ បរិក្ខា​ដល់​កម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់​នៅមុន ពេល​ដក​ទាហាន​កាលពី​ឆ្នាំ​២០១១​។ ទាហាន​អាមេរិក​ខ្ទង់​៤៥០០​នាក់​បាន បាត់បង់​ជីវិត​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​។

​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នេះដែរ មេ​ដឹក នាំ​សាសនា​នៃ​ក្រុម​ស៊ី​អ៊ី​ដ​ក្នុងប្រទេស អ៊ីរ៉ាក់​ដែល​កម្រ​បង្ហាញ​វត្ដ​មាននៅ​តាម ទីសាធារណៈ​នោះបាន​អំពាវនាវ​ឱ្យ់​ពលរដ្ឋ​អ៊ីរ៉ាក់​ទាំងមូល​ក្រោកឈរ​ឡើងកាន់ អាវុធ ប្រឆាំង​ពួក​ភេរវកម្ម​ដើម្បី​ការ ពារ​ប្រទេស​របស់ខ្លួន