រថយន្តដឹកឈើប្រណិត១គ្រឿងលោតឆ័ត្រ ត្រូវកម្លាំងសមត្ថកិច្ចស្រុកអូរយ៉ាដាវបង្ក្រាប

0

ខេត្តរតនគិរី៖ រថយន្តដឹកឈើប្រណិត១គ្រឿងត្រូវកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវស្ទាក់ចាប់បាន កាលពីវេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក សឹុម លីន អភិបាលរងស្រុកអូរយ៉ាដាវ ជាប្រធានចម្រុះ និង លោក កង សារឿន ប្រធានចម្រុះខេត្ត បានដឹកនាំកម្លាំង សហការគ្នាឃាត់រថយន្តដឹកឈើប្រណិត១គ្រឿង ម៉ាក MAZDA សេរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B- 8631 បានផ្ទុកឈើប្រណិតជាច្រើនដុំនៅក្នុងរថយន្ត។

បច្ចុប្បន្នវត្ថុតាងនឹងរថយន្តត្រូវបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបកែវចាត់ការបន្តតាមនិតិវិធី។មជ្ឈដ្ឋានទូទៅនៅក្នុងខេត្តរតនគិរី បានរិះគន់ថា ពួកគាត់រកស៉ីដឹក៤-១០ដុំ ចាប់ទំលាក់ចោល ប៉ុន្តរថយន្ត បាឡែនដឹកឈើប្រណិតពេញរថយន្តមិនត្រូវបានចាប់បង្ក្រាបទេ ដោយសាររថយន្តនេះមានខ្សែស្រឡាយអ្នកធំ នឹងបានបង់លុយច្រើនថែមទៀតផង ទើបធ្វើចរាចរបានយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចយាមតាមដងផ្លូវនោះឡើយ។ យក្ខឡោម