​សូមទស្សនា VDEO អង់គ្លេស អបអរសាទរ ការបោះឆ្នោត ជុំ​ទី​២ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

0

​រដ្ឋមន្ត្រី ការបរទេស​អង់គ្លេស​លោក William Hague បាន​ស្វាគមន៍​ការបោះឆ្នោត ប្រធានាធិបតី ជុំ​ទី​២ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​លើកឡើងថា នេះ​ជាការ​ដោះស្រាយ​នឹង​ការគំរាមកំហែង និង​ការ បំភិតបំភ័យ​ចំពោះមុខ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។​ ​លោក William Hague បាន​ថ្លែង​ទៀតថា "​ថ្ងៃនេះ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន បានបង្ហាញ​ការប្តេជ្ញាចិត្ត របស់ ពួកគេ​សាជាថ្មី​ម្តងទៀត ទៅកាន់​ពិភពលោក​ដោយ​ពួកគេ បាន​ចូលរួម​កំណត់​អ​នា​គត់​ប្រទេស​របស់​ពួគគេ ដោយ​ងាក​ទៅរក​ការបោះឆ្នោត​មួយ ដែលមាន​ការចូលរួម​យ៉ាងច្រើន​ពី​ប្រជាជន ហើយ​ពួកគេ​គួរតែមាន មោទនភាព​យ៉ាងខ្លាំង នៃ​សមិទ្ធិផល​របស់​ពួកគេ​នេះ​»​។​ ​

កាលពី​ថ្ងៃ​សៅរ៍ អ្នកបោះឆ្នោត​អា​ហ្វ​ហ្គា​នី​ស្ថាន បានចាប់ផ្តើម​បោះ​សន្លឹកឆ្នោត​របស់​ពួកគេ ដើម្បី​ជ្រើសរើស ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ ចំពេល​ដែល​ការគំរាមកំហែង​ពួក​តា​លី​បាន ធ្វើ​ឲ្យ​រំខាន​ដល់​ដំណើរការ​សន្តិសុខ ជាតិ​។​ ​ជុំ​ទី​២ នៃ​ការបោះឆ្នោត​នេះ​នឹង​សម្រេច ថា​តើ​អតីតរដ្ឋមន្ត្រី​ការបរទេស គឺ​លោក Abdullah Abdullah ឬ​អតីត​អ្នក សេដ្ឋកិច្ច​ធនាគារពិភពលោក គឺ​លោក Ashraf Ghani Ahmadzaiwill នឹង​ដឹកនាំ​ប្រទេស​នេះ​នៅក្នុង សម័យថ្មី នេះ​ជាមួយ នឹង​ការធ្លាក់ចុះ​ជំនួយ​ខាង​យោធា​អន្ដរជាតិ​និង​ជំនួយ​ជន​ស៊ីវិល​៕