ព្រះវិហារ: គណបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្តខេត្តព្រះវិហារបានប្រារព្វពិធីបើកវគ្គអប់រំ នៃនយោ បាយដល់សមាជិកបក្សថ្នាក់ស្រុក ឃំុ ជំនាន់ទី១រយះពេលខ្លី ដែលពំុទាន់បានយល់ដឹងច្បាស់ ពីគោលបាយរបស់គណបក្ស ក្រោយវត្តមានដ៍ខ្ពង់ខ្ពស់ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជាំក្សាន្ត នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ថ្ងៃចុងសប្តាហ៍កន្លងទៅ ដោយមានសិក្ខាកាមចូលរួមសិក្សាចំនួន១៥៤នាក់ ។
លោកជា គឹមសេង ប្រធានគណៈកម្មាធិការបក្សស្រុក បានបញ្ជាក់ថា វគ្គអប់រំ នៃនយោយថ្នាក់ស្រុក ជំនាន់ទី១រយះពេលខ្លីនេះផងដែរ គឺមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន១៥៤នាក់ ចាប់សិក្សាពីថ្ងៃទី១៤ ១៥ ខែតុលា ឆ្នាំ២០១៧ និងថ្ងៃទី២២ ២៣ ខែតុលា ឆ្នាំ២០១៧ ដោយជ្រេីសរេីសយកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលឧទេសនោមដោយលោកយុង ហួត លោកយុង គឹមហៀន និងរូបលោកផ្ទាល់ផងដែរ ។ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជាំក្សាន្ត បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាមានមោទនៈភាពណាស់ ដែលឯកឧត្តមបានចូលរួមជាអធិបតី ក្នុងពិធីបេីកវគ្គអប់រំនយោបាយជំនាន់ទី១ដែលមានរយះពេល៤ថ្ងៃ របស់មន្ត្រីថ្នាក់ស្រុក និងមន្ត្រីថ្នាក់ឃំុ នៅក្នុងស្រុកជាំក្សាន្តទាំងមូល ដេីម្បីអោយបងប្អូនជាមន្ត្រីបានយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីប្រវត្ត សកម្មភាព ស្នាដៃ បទពិសោធន៍ នៃការងារ និងការកសាងនូវអតចរិកសិល៍ធម៌ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ។
ឯកឧត្តមសង្ឃឹមនិងជឿជាក់ថា វគ្គអប់រំបំប៉នរយះពេលខ្លីខាងលេីនេះ និងធ្វេីអោយមន្ត្រីគ្រប់រូប ដែលបានចូលរួមសិក្សា យល់ដឹងកាន់តែច្បាស់នូវរាល់ខ្លឹមសារ ដែលគ្រូបានឧទេសនោម ដេីម្បីរួមចំណែកបង្កេីននៅធនធានមនុស្សក្នុងបក្សប្រជាជនកម្ពុជា ។ ជាមួយគ្នានេះផងដែរឯកឧត្តមក៍បានជួយឧបត្ថម្ភនូវ ថវិការជូនដល់សិក្ខាកាមចំនួន១៥៤នាក់ ដោយក្នុងម្នាក់ទទួលបានថវិការ៤ម៉ឺនរៀល ៕ សួនលីណា