រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅថ្ងៃ ទី១៤ឧសភា បានចោទប្រកាន់រុស្ស៊ីថា បានអនុញ្ញាតឱ្យបញ្ជូនរថក្រោះ រ៉ុក្កែត ចូលទៅតំបន់ភាគខាងកើតនៃប្រទេស អ៊ុយក្រែនដើម្បីប្រឆាំងទៅនឹងរដ្ឋាភិបាល ទីក្រុងគៀវ ។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Marie Harf បញ្ជាក់ ថា រដ្ឋាភិបាលអាមេរិកប្រឆាំងទៅនឹង ការផ្ដល់សព្វាវុធដល់ក្រុមបះបោរនៅ ភាគខាងកើតអ៊ុយក្រែន ដោយសព្វាវុធ ទាំងនោះ មានទាំងរថក្រោះ កាំភ្លើង បាញ់គ្រាប់បែកអាវុធធុនធ្ងន់មួយចំនួន ទៀត ។
លោកស្រី Marie Harf បន្ដថា រដ្ឋា ភិបាលអាមេរិកមានព័ត៌មានគ្រប់គ្រាន់ បញ្ជាក់ថា រុស្ស៊ីពិតជាបានផ្ដល់សព្វាវុធ ឱ្យទៅក្រុមបះបោរពិតមែន ។ កាលពីមួយថ្ងៃមុន រដ្ឋាភិបាលអ៊ុយ ក្រែន បានបញ្ជាក់ថា រថក្រោះ៣គ្រឿង របស់រុស្ស៊ីបានឆ្លងចូលព្រហ្មដែនក្នុង ប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលអាមេរិក ក៏បានបង្ហាញខ្សែអាត់វីដេអូបញ្ជាក់ថា រថក្រោះជាច្រើនរបស់រុស្ស៊ី បានចាក ចេញពីតំបន់និរតីនៃប្រទេសរុស្ស៊ីឆ្ពោះ ទៅកាន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ។
បើទោះបីរុស្ស៊ីបានច្រានចោលការ អំពាវនាវរបស់លោកខាងលិចឱ្យបញ្ឈប់ ការជ្រៀតជ្រែកចូលក្នុងវិបត្ដិប្រទេស អ៊ុយក្រែន ប៉ុន្ដែរុស្ស៊ីនៅតែមានសកម្ម ភាពជួយដល់កម្លាំងទាមទារផ្ដាច់ខ្លួន ចេញពីអ៊ុយក្រែនទៅចូលជាមួយរុស្ស៊ី ។ បណ្ដាប្រទេសលោកខាងលិច ក៏បាន ព្រមានថានឹងបង្កើនការដាក់ទណ្ឌកម្ម ដល់រុស្ស៊ី ប្រសិនបើសង្គ្រាមនៅតំបន់ ភាគខាងកើតអ៊ុយក្រែនគ្មានសញ្ញាស្ងប់ ស្ងាត់ទេនោះ ។ លោកខាងលិចចាត់ទុក ថា ការដែលកម្លាំងទាហានបះបោរមាន សមត្ថភាពតបតនឹងទាហានរដ្ឋាភិបាល អ៊ុយក្រែន គឺពិតជាមានជំនួយពីរុស្ស៊ី