ខេត្តឧត្តរមានជ័យ៖ ថៅកែរកស៊ីបទល្មើសព្រៃឈើវ័យ ក្មេងម្នាក់ ឈ្មោះ ឆាយ ប្រចាំនៅ ខេត្តឧត្តរ មានជ័យ ដែលល្បីឈ្មោះ ជាងមួយទស្សវត្តន៍
មក នេះនៅតែប្រព្រឹត្តទៅយ៉ាងរលូនរហូតដល់ព្រៃឈើនៅក្នុ ងសហគមន៍មួយចំនួន និងនៅក្នុងដែនជុំរកសាត្វព្រៃគូលេនព្រហ្មទេព នៅស្រុកអន្លងវែងនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រលាយគ្មានសល់អី ល្បីថាទៅបំផ្លាញព្រៃឈើដល់ស្រុកជាំក្សាន្ដខេត្តព្រះវិហារទៀតហើយ។
ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរថយន្ដកូរ៉េឆ្នៃទ្រុង ពណ៌ត្រេអ៊ីសាកលេខក្រសួងការពារជាតិនិងមាននាក់ធំជាយោធាម្នាក់នៅពីក្រោយខ្នង។
បើតាមសមត្ថកិច្ចបានអោយដឹង នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧នេះ ថា ថៅកែឈើឈ្មោះឆាយរូបនេះ មិនត្រឹមតែរកស៊ីបទល្មើសព្រៃឈើបំផ្លាញជាតិ មួយមុខនោះទេ ថែមទាំប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនជ្រកក្រោមស្លាកក្រសួងការពារជាតិ ដោយគេចវេសពីការបង់ពន្ធផ្លូវជូនរដ្ឋ ដោយល្បីថាមាននាក់មានអំណាចជាយោធានៅពីក្រោយខ្នងទើបអាចប្រព្រឹត្តរលូន ។
សមត្ថកិច្ចបន្តរថា ឈ្មោះឆាយ បានដឹកជញ្ជូនបទល្មើសឈើសព្វថ្ងៃ ចេញពីស្រុកពាំងប្រាសាទខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ដខេត្តព្រះវិហារ ដោយយកទៅលក់នៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ។ហេតុដូច្នោះ មេឈ្មួញវ័យក្មេង ឈ្មោះ ឆាយ គេបានគ្រប់គ្រងមុខជុំនួញបទល្មើស ព្រៃឈើ រហូតដល់ទៅប្រាំ ខេត្ត ដោយសកម្មភាពទាំងនេះជិតមួយទស្សវត្តន៍មកហើយ រហូតដល់ព្រៃឈើនៅខេត្តឧត្តរមានជ័យរលាយគ្មានសល់ ឥឡូវដល់ខេត្តព្រះវិហារទៀតហើយមិនយូប៉ុន្មាន ព្រៃឈើនិងរលាយហិនហោចដោយស្នាដៃថៅកែវ័យក្មេងម្នាក់នេះជាក់ជាមិនខាន។បើនិយាយអំពីសមត្ថកិច្ច និងសមត្ថកិច្ចជុំនាញ ក៍ដូចជាអាជ្ញាធរ មិនអាចបន្ទោសលោកបានទេក្នុងករណីទប់ស្កាត់រឺក៍បង្រ្កាប មេឈ្មួញវ័យក្មេងរូបនេះ មិនបាន១០នាទីត្រូវបានដោះលែងទៅវិញភ្លាមៗ ដោយនៅពីក្រោយខ្នង ខ្សែអ្នកធំម្នាក់ជាយោធា ដែលចាំជួយអន្តរាគមន៍ ហើយក៍មិនទាន់ដឹងថា រថយន្ដដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើស ប្រើប្រាស់ស្លាកលេខក្រសួងការពារជាតិ នេះ ឯកឧត្តម ទា បាញ់ រដ្ឋមន្រ្ដីក្រសួងការពារជាតិ លោកបានដឹងហើយរឺនៅនោះទេ អធិការកិច្ចគួរតែបើកការស៊ីបអង្កេតលើករណីនេះផង៕ប៉ែន នួន