​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង បង្ហាញមុខ​ក្រុមចោរ​ប្រដាប់ អាវុធ​ប្លន់​សម្លាប់ ចំនួន​៣​នាក់ រកឃើញ​ម៉ូតូ​៥​គ្រឿង និង​កាំភ្លើង​២​ដើម​

0

​ខេត្តបាត់ដំបង បាន​បង្ហាញមុខ​ក្រុមចោរ​ប្រដាប់អាវុធ​៣​នាក់​ប្លន់​សម្លាប់​យ៉ាង សកម្ម ជាច្រើន​កន្លែង​ក្នុងចំណោម​បក្ខពួក​៦​នាក់ បន្ទាប់ពី​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី បាញ់​ប្លន់​សម្លាប់ បុរស ២​នាក់​និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​នៅផ្ទះ​លក់​សាច់​ពិសេស​(​សាច់​ឆ្កែ​)​ប្លន់​បាន​មាសប្រាក់ នៅ ភូមិ​ចក ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​កន្លង​មក​។​ ​

​ការបង្ហាញ​មុខ​នេះ បានធ្វើ​ឡើង​នៅ​ទីបញ្ជាការ​អាវុធហត្ថ ខេត្តបាត់ដំបង​។​ ​ ​លោក​សូ ឌី​មេបញ្ជាការ​ង​មន្ទី​ស្រាវជ្រាវ​យុ​ត្តិ​ធ​ម៍​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​បុរស​៣​នាក់ ដែល​ឃាត់ខ្លួន​ទី​១​ឈ្មោះ​ភិន ភន​អាយុ​៥១​ឆ្នាំ​មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ព្រែក​អាំ​ឃុំ​របស់ មង្គល ស្រុក​មោង ឬ​ស្សី ខេត្តបាត់ដំបង​។​កម្លាំង​ឆែកឆេរ​រកឃើញ​កាំភ្លើង​អាការ​មួយ​ដើម កាំភ្លើងខ្លី​មួយ​ដើម​ដែល លាក់ទុក ក្នុងផ្ទះ ទី​២​ឈ្មោះ​នាង ស៊ីណា​ហៅ​ខ្នា​អាយុ​៣០​ឆ្នាំ មុខរបរ​កម្ម​កររ​ស់ នៅ​ភូមិ​ថ្មី​ឃុំ​ត្រពាំង ជង​ស្រុក​បាកាន ខេត្តពោធិសាត់ ទី​៣​ឈ្មោះ​នឹម ចិត្ត​អាយុ​៣១​ឆ្នាំ​មុខរបរ​កម្មករ​រស់នៅ​ភូមិ​ព្រែក​កន្លង់​ឃុំ​ផ្ទះ​រ៉ុង​ស្រុក ក្រវាញ ខេត្ត ពោធិសាត់​។​ ​

​លោក​សូ ឌី​បាន​បញ្ជាក់ថា​រាល់​សកម្មភាព​ដែល​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ចេញទៅ​ប្លន់​គឺ​ត្រូវ​ទៅ យក​កាំភ្លើង​នៅ ផ្ទះ​របស់​ឈ្មោះ​ភិន ភន​ហើយ​ឈ្មោះ​នាង ស៊ីណា​ហៅ​ខ្នា​កាន់​កាំភ្លើង​អាការ​ជា​អ្នក បាញ់ សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ទ្រព្យសម្បត្តិ​ហើយ​ឈ្មោះ​នឹម​ចិត្ត​កាន់​កាំភ្លើងខ្លី​ភ្ជង់​ជនរងគ្រោះ​និង​រើរុះ​កកាយ​រក​ទ្រព្យសម្បត្តិ​ឬ​យក​ម៉ូតូ​ជិះ​ទៅ​លក់​ចំណែក​ភិន ភន​អ្នកជិះ​ម៉ូតូឌុប​ទៅធ្វើ​សកម្មភាព​និង នៅផ្ទះ​គេ មាន កន្លែង​លាក់ទុក​អាវុធ​យ៉ាង​សម្ងាត់​។​

កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​ចុះ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អាវុធហត្ថ​ខេត្តពោធិសាត់​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​និង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​ទើប​ឃាត់ខ្លួន​ជន សង្ស័យ​បាន​៣​នាក់​។​ ​ ​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ប្រាប់​អាវុធហត្ថ​ខេត្តបាត់ដំបង​ថា​ពួកគេ​ធ្វើ​សកម្មភាព ប្លន់​លួច​មាន​គ្នា​៦​នាក់​ចាប់ពី​២០១១​ដល់​ខែឧសភា​ឆ្នាំ​២០១៤​ហើយ​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​១១​លើក​បាញ់សម្លាប់​មនុស្ស​៣​នាក់​របួសធ្ងន់​ស្រាល​៩​នាក់​និង​យកបាន​សម្ភា​រៈមាស​ប្រាប់​មួយចំនួន​។​

ការធ្វើសកម្មភាព​ប្លន់​លួច​នេះ​គឺ​នៅក្នុង​ខេត្តបាត់ដំបង​៦​លើក​នៅ​ខេត្តបន្ទាយមានជ័យ​១​លើក​នៅ​ខេត្តពោធិសាត់​៤​លើក​ដោយ​ប្រើប្រាស់​កាំភ្លើង​អាកា​មួយ​ដើម​កាំភ្លើងខ្លី​មួយ​ដើម​ប្លន់​បាន​ម៉ូតូ​៦​គ្រឿងមាស​៣​តម្លឹង​៣​ជី​ប្លា​ទីន​២​តម្លឹង​៦​ជី​ប្រាក់​ដុល្លារ​៨០០​ដុល្លារ​ប្រាក់​បាត​៧០០០​បាត​និង​ប្រាក់រៀល​៥០​លាន​៨០​មឺ​ន​រៀល​ទួ​រ​ស័ព្ទ​ដៃ​ចំនួន​១២​គ្រឿង​។​

​ ​លោក​សូ ឌី បាន​បញ្ជាក់ថា​ក្រោយពី​ស្រាវជ្រាវ​កម្លាំង​បាន​ដកហូត​ម៉ូតូ​ហុង និង​កាំភ្លើង​អាកា​មួយ ដើម​គ្រាប់​៧​គ្រាប់​បង់​មួយ​។​កាំភ្លើងខ្លី​មួយ​ដើម​គ្រាប់​១៤​គ្រាប់​បង់​មួយ​។​ប្រដាប់​កាច់​សោករ​ម៉ូតូ​មួយ​ទួ​រ​ស័ព្ទ​៣​គ្រឿង​និង​កាបូបស្ពាយ​សម្រាប់​ដាក់​លា​ក់​អាវុធខ្លី​ចំនួន​២​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​កម្លាំង​បាន កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​កាំភ្លើង​២​ដើម​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៤ ៕ ​2 3 4 5 6 1