តាកែវ÷ដោយអនុវត្តន៍តាមការចង្អុរបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតកែវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នវេលាម៉ោង១៥ នឹង១០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់ នៅចំណុចផ្ទះសំណាក់ ហេងហេង ស្ថិតក្នុងភូមិពោធិខ្វិត ឃុំព្រះបាទជាន់ ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន០២នាក់ ។ អធិការស្រុកគិរីវង់លោក យុគ សារ៉ាត់ បានប្រាប់អោយដឹងថាជនសង្ស័យទី១មានឈ្មោះ គួន ភិន ភេទប្រុស អាយុ ៤៣ឆ្នាំ ទីលំនៅភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ២.ឈ្មោះ គង់ រតនា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិបាគូរ សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាំងរួមមាន ៖
-ថ្នាំញៀនចំនួន០២កញ្ចប់តូច
-ទូរសព្ទ័ដៃNokia ចំនួន០២គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១
-ម៉ូតូ១គ្រឿង ម៉ាកFZ ស្លាក់លេខ 1CC : 6525 ពណ៌ក្រហមសម្ភារះសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕