ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​យុវជន គ្រប់​មជ្ឈដ្ឋាន​ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​

0

​ខេត្តព្រះវិហារ​៖ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានធ្វើការ​អំពាវនាវ ទៅដល់​យុវជន​គ្រប់​វ័យ គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ត្រូវ នាំគ្នា​ចូលរួម​គាំទ្រ ដល់​ចលនា​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ក្នុងការ​ជំ​នៈ​ឧ​ប សគ្គ​ទាំងឡាយ ដើម្បី​ពង្រឹង និង​លើកស្ទួយ​អង្គការ​ចាត់តាំង របស់​សហភាព​សហព័ន្ធ ក៏ដូចជា​ខិតខំ​បំពេញការងារ ជួយ​ដល់​យុវជន​ឲ្យ​ទទួលបាន​នូវ​ឳ​កាស​ផ្សេងៗ រួមទាំង ឳ​កាស​បន្ត​ការសិក្សា តាមរយះ​គម្រោង​អាហារ​រូប​ករ​ណ៏ និង​ឳ​កាស​ចូលរួម​នៅក្នុង​កិច្ច ការ​សង្គម និង​មនុស្សធម៌​ផងដែរ ។​ ​

​ការអំពាវនាវ​ខាងលើ​នោះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា ផ្លូវការ នូវ​ទីស្នាក់ការ នៃ​អាគារ​រដ្ឋបាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ព្រះ​វិ ហារ នា​ថ្ងៃអាទិត្យ​ទី​១៥ មិថុនា​ម្សិលមិញ ស្ថិតនៅ​ភូមិ​ស្ថាពរ សង្កាត់​ប៉ា​លហាល ក្រុង ព្រះវិហារ ខេត្តព្រះវិហារ ។​ ​ ​អភិបាលរង​ខេត្ត និង​ជា​ប្រធាន សហភាព​សហព័ន្ធ​យុវជន​ខេត្តព្រះវិហារ ឯក ឧ​ត្ត​ម​អ៊ុន ចាន់​ដា បាន​ឡើង​អាន​ជីវប្រវត្តិ និង​គោលបំណង ពី​ការបង្កើតឡើង នៃ​សហ ភាព​សហព័ន្ធ​យុវជន​កម្ពុជា ថា សហព័ន្ធ​នេះ បាន​បន្តសកម្មភាព ពី​សមាគម​ន៏​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​ចាប់បដិសន្ធិ នៅ​ថ្ងៃ​២​ធ្នូ​១៩៧៨ ក្នុង​គោលបំណង​រួម​ចំ ណែ​ក​ក្នុងការ​ប្រមូលផ្តុំ កម្លាំង​យុវជន​ឲ្យ​បាន​ច្រើន​កុះករ ចូលរួម​ផ្តួលរំលំ​របប​ប្រល័យ ពូជ​សាស​ន៏​ប៉ុលពត និង​រំដោះ​ប្រជាពលរដ្ឋ​ឲ្យ​រស់​ឡើងវិញ នា​ថ្ងៃ​៧​មករា​១៩៧៩ ជា​ពិ សេស ការស្តារ និង​កសាង​ប្រទេសជាតិ​ឡើងវិញ ។​

​ ​ឯកឧត្តម​បន្តទៀតថា ក្រោយ​សន្និបាត​លើក​ទី​២ និង​ចាប់ពី​ឆ្នាំ ១៩៩៣ រហូតមក សមាគម​ន៏​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​ប្តូរ​ឈ្មោះ​ជា​សមាគម​ន៏​យុវជន​កម្ពុជា បេសកកម្ម គឺ​ការអប់រំ បំពាក់បំប៉ន អំពី​មនសិការ​ស្នេហា​ជាតិ មាតុភូមិ និង​ប្រជាជន​ក្នុង ជួរ​យុវជន ឲ្យ​មាន​គោលជំហរ និង​ឆ​ន្ទះ​មុះ​មុត ក្នុង​បុព្វហេតុ​ការពារ និង​កសាង​មាតុភូមិ យើង ។​លោក​ថា សម្តេច​តេ​ជោ សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធឹ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​អង្គ​មហាសន្និបាត​លើក​ទី​៣ នា​ថ្ងៃ​២-៣ វិ​ច្ឆិ កា​២០១២ នៅ​រាជធានី​ភ្នំពេញ សមាគម​ន៏​យុវជន​កម្ពុជា បាន​ប្តូរ​ឈ្មោះ​ជា​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ហើយ​អង្គ​មហាសន្និបាត បាន​បោះឆ្នោត​គាំទ្រ​ឯកឧត្តម​ហ៊ុន ម៉ា នី ជា​ប្រធាន​ចាប់ពីពេលនោះ​មក ។​

ហើយ​សហភាព​សហព័ន្ធ​នេះ បង្កើតឡើង ក្នុង គោលបំណង​ប្រមូលផ្តុំ​យុវជន សិស្សានុសិស្ស និស្សិត​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​មិន​ប្រកាន់​ជាតិ​សាស​ន៏ សាសនា វ​ណ្ណះ និន្នាការ​នយោបាយ ជា​កម្លាំង​មហា សាមគ្គី ក្នុងការ​រួមចំណែក កសាង​ប្រទេស​កម្ពុជា ។​ ​ ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​ថ្លែងថា អាគារ រដ្ឋបាល​មួយ​ខ្នង ដែលមាន​ទំហំ​ទទឹង​១០​ម៉ែត្រ បណ្តោយ​១៥​ម៉ែត្រ ចំណាយ​ថវិកា​អស់ ប្រមាណ​៣​ម៉ឺន​៧០០០​ដុល្លារ​អាមេរិក ក្រោម​ការឧបត្ថម្ភ ពី​អ្នកឧកញ៉ា​ទ្រី ភាព នោះ នេះ​ជា​សមិទ្ធិផល​មួយ​ដ៏​ថ្លៃថ្លា និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ ក្នុងការ​រៀបចំ​ការងា​រ​រដ្ឋ បាល និង​សកម្មភាព​ប្រចាំថ្ងៃ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការងារ​របស់ខ្លួន ឲ្យ​កាន់តែ​ប្រ សើរ​ថែមទៀត ។

​ហើយ​ឯកឧត្តម​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទីស្នាក់ការ​ថ្មី​នេះ នឹង​ក្លាយ ជា​មជ្ឈមណ្ឌល​មួយ​យ៉ាងសំខាន់ សម្រាប់​យុវជន​របស់​យើង​ប្រចាំខេត្ត​ព្រះវិហារ ដែល នឹង​ក្លាយជា​កន្លែង​ប្រមូលផ្តុំ​យុវជន បណ្តុះបណ្តាល​យុវជន និង​ឆ្លើយតប​ទៅនឹង​តម្រូវ ការ​របស់​យុវជន​យើង សំដៅ​ធ្វើយ៉ាងណា​ឲ្យ​កិត្យានុភាព របស់​សហភាព​សហព័ន្ធ​យុវ ជនកម្ពុជា ជ្រាប​ចូលដល់​បេះដូង នៃ​ស្រទាប់​យុវជន​គ្រប់លំដាប់​ថ្នាក់ និង​គ្រប់​និន្នាការ ទាំង​នៅក្នុង​ខេត្តព្រះវិហារ និង​បណ្តា​ខេត្ត​ជុំវិញ​នេះ​ផងដែរ ។​

​ ​អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរៈភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រះវិហារ ឯកឧត្តម​មាស សុភា បាន​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​សហភាព​សហព័ន្ធ​ខេត្ត ដែល​បាន​ជំ នៈ​គ្រប់​ឧបសគ្គ ហើយ​ទីបំផុត ទទួលបាន​ជោគជ័យ ក្នុងការ​ប្រមូលផ្តុំ​កម្លាំង​យុវជន ។ ព្រោះថា យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី ប្រទេសជាតិ ពិតជា​ត្រូវការ​កម្លាំង​យុវជន​ជា​ចាំ បាច់ ក្នុងការ​ចូលរួម​កសាង​ប្រទេស ។​

​ ​ដូច្នេះ ចូរ​ក្មួយៗ​ជា​យុវជន​ទាំងអស់ ត្រូវ​រៀន​ហាត់ពត់ ធ្វើខ្លួន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ នៅផ្ទះ​ស្តាប់​ការ​ទូន្មាន​របស់លោក​ឪពុក អ្នក​ម្តាយ នៅ​សាលា​ត្រូវ​ត្រងត្រាប់ ស្តាប់​ការពន្យល់ អប់រំ ណែនាំ របស់​លោកគ្រូ​អ្នកគ្រូ ដើម្បី​ក្រេប​យក​ចមណេះដឹង​ទាំង នេះ ទៅ​បម្រើ​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ ។​ដោយ ញ៉ែម ណា​ល់​ ​??????????????????? ??????????????????? ??????????????????? ??????????????????? ??????????????????? ??????????????????? ??????????????????? ???????????????????