បទល្មើស​នេសាទ​កើត​មាន​ខណៈ​រដូវ​បិទ​នេសាទ​ចូលមក​ដល់ ១៥​ថ្ងៃ​

​បើទោះបី​រដូវ​បិទ​នេសាទ បាន​ចូល​មក​ដល់ គិត​ត្រឹម​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៤ មាន​រយះ ពេល​១៥​ថ្ងៃ​មក​ហើយ ប៉ុន្តែ​បទល្មើស​នេសាទ ដោយ​ប្រើ​ឧបករណ៏​ឆក់​ត្រី និង​ការដាក់​របាំង សាច់​អួន ស្ទាក់​ចាប់​ត្រី ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​បន្ត​សកម្មភាព យ៉ាង​អនាធិបតេយ្យ

នៅក្នុង​ដែន​នេសាទ ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ។ 
​ប្រភព​ព័ត​មាន បាន​បន្ត​អោយដឹងទៀតថា រដូវ​បិទ​នេសាទ គឺជា​រដូវ​ត្រី​ពង​កូន បើ​យោង​តាម​ច្បាប់​រដ្ឋបាល​ជ​ល​ផល ហាម​ឃាត​ដាច់ខាត ក្នុង​ការប្រើប្រាស់​ឧបករណ៍​នេសាទ ដោយ​ទ្រុងទ្រាយ​ធំ​។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​គី​រី បាន​អះអាង​ថា មាន​ជន​ខិលខូច​មួយចំនួន បាន​លួច​បន្ត ធ្វើការ​នេសាទ​ចាប់​ត្រី ដោយ​ទ្រុងទ្រាយ​ធំ នៅក្នុង​ដែន​នេសាទ ស្រុក​ជល​គី​រី ចាប់តាំងពី​ព្រែក​សេះ រហូតដល់​ព្រែក​កោះ​រការ របាំង​សាច់​អួន​ទាំងនេះ គឺ​មាន​ម្ចាស់​ជនជាតិ​វៀតណាម ជា​អ្នកចេញលុយ​ទិញ​ឧបករណ៏ និង រត់​ការបិទបាំង​ភ្នែក​សមត្តកិច្ច ដែល​ចុះ​ទៅ​កាន់​តំបន់​នោះ ។ ដោយឡែក​ការនេសាទ ដោយ​ប្រើ​ឧបករណ៏​ឆក់​ក្តៅ និង​ឆក់​ត្រជាក់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ជា​រៀងរាល់​យប់ រាល់ថ្ងៃ និង​មាន​ពេលខ្លះ ពួកគេ​បាន​ឆ្មក់ ចូល​ទៅ​ឆក់​ត្រី​នៅ​ក្នុង​តំបន់​ហាម​ឃាត​ទៀតផង​។ កន្លែង​ឆក់​ត្រី​ដែល​ក្រុម​ជនល្មើស ចូល​ទៅ​ឆក់​ត្រី​ជាប្រចាំ គឺ​តំបន់​អភិរក្ស អតីតះ ឡូ​លេខ​១០ បឹង​ប្រា ។ ការនេសាទ​ល្មើសច្បាប់​បាន​យ៉ាង​រលូន គឺ​ដោយ​មាន​ឈ្មួញ ទិញ​ត្រី​ជនជាតិ​វៀតណាម ឈ្មោះ ហ្វាង យុំាង​គូរ ជា​អ្នក​ចេញ​ថ្លៃ​ឧបករណ៏ និង​លុយ​ថ្លៃ រត់​ការ​ឲ្យ​សមត្ថកិច្ច ជំនាញ​ពាក់​ពន្ធ័​ដូចជា នគរបាល​បុ​ស្តិ៍ រដ្ឋបាល នគរបាល​ចរាចរណ៏​ជើងទឹក និង​ជំនាញ​សង្កាត់​រដ្ឋបាល​ជលផល​ជាដើម ។ 
​ជា​រៀងរាល់ថ្ងៃ គេ​សង្កេតឃើញ​កា​រណូត ទិញ​ត្រី​របស់លោក ហ្វាង យុំាង​គូរ ចំនួន​២​គ្រឿង បាន​ប្រមូល​ទិញ​ត្រី​ឆក់ និង​ត្រី​ដាក់រ​បាំង​លប​សាច់​អួន​ទំនើប ក្នុង​រដូវ​បិទ​នេសាទ ដឹកជញ្ជូន​យកទៅ​លក់​បន្ត នៅ​លំ​ដ្ឋា​ន​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ 
​ពាក់​ពន្ធ័​ពត័មាន​ខាងលើ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្ត​កំពង់ឆ្នាំង បាន​អះអាង​ថា ករណីនេះ លោក​បាន​ទទួល​ពត័មាន​រួចមកហើយ លោក​ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ ដើម្បី​កោះហៅ​មេខ្លោង ដែល​សកម្ម យក​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​រៀបចំ​កម្លាំង ចុះបង្ក្រាប​បណ្ដើៗ​ផងដែរ ៕

IMG_0032 IMG_0040 IMG_0041 VLUU L210 / Samsung L210