ជនសង្ស័យឆក់ខ្សែក.ចំនួន២នាក់ ត្រូវបានសមតកិច្ចក្រុងតាខ្មៅ ធ្វើការឡោមព័ទ្ឋចាប់ខ្លួនបាន បន្ទាប់ពីឆក់ខ្សែកផ្លាទីនពីស្ត្រីម្នាក់ ដែលកំពុងបើកបរម៉ូតូនៅលើដងផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ស៊ឹម ប៊ុតបណ្ឌិត អធិកាក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់ខ្សែក ដែលត្រូវសមត្ថកិច្ចនគរបាលក្រុងតាខ្មៅធ្វើការព័ទ្ឋស្ទាក់ចាប់បាននោះ ម្នាក់មានឈ្មោះ រស់ សំអឿន ភេទប្រុសអាយុ២៦ឆ្នាំ ២.ឈ្មោះ អេង ស៊ីដេត អាយុ២៤ឆ្នាំ នាក់ទាំងពីររស់នៅភូមិព្រែកឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនជាក់ស្តែង ក្រោយពេលនារីរងគ្រោះស្រែកថាចោឆក់ខ្សែរក យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ រីឯនារីរងគ្រោះមានឈ្មោះ សុទ្ឋ ស៊ឹងនិស្ស័យ អាយុ២០ឆ្នាំ ពាក់ខ្សែកផ្លាទីនចំនួន២ជី ជិះ ម៉ូតូស្កូពី រស់នៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាអ្នកាត់ដេររោងចក្រ។
លោកអធិការបានបន្ថែមទៀតថា នារីរងគ្រោះខាងលើនេះបានជិះម៉ូតូម៉ាកហ្វ៊ីណូព័ណ៌ក្រហម ពាក់ស្លាកលេខកណ្តាល 2G 3247 ចំ ណែកម៉ូតូជនសង្ស័យម៉ាកស្តេប ព័ណ៌ស ពាក់ស្លាកលេខ កណ្តាល 2c.9271 ម៉ូតូមួយគ្រឿងនេះជាមុខសញ្ញា ធ្វើសកម្មភាពជាយូរណាស់មកហើយ ដែលមន្ត្រីប៉ូលីសតាមប្រម៉ាញ់ តែមិនធ្លាប់ចាប់បានសោះ។ បច្ចុប្បន្នមន្ត្រីប៉ូលីសផ្នែកព្រហ្ម ទណ្ឌ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកណ្តាល នៅល្ងាចទី១៣ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល។ ចំណែកខ្សែករបស់នារីរងគ្រោះ ត្រូវបានប្រគល់ជូននារីរងគ្រោះនៅពេលធ្វើកំណត់ហេតុរួចរាល់៕