ឯកឧត្តម យន្ត មីន អភិបាល អំពាវនាវប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការចាប់ដីដោយខុសច្បាប់ តាមការញុះញង់ពីសំណាក់ជនខិលខូច

0

សាវុន កំពង់សោម
ខេត្តព្រះស៊ីហនុ  ការអំពាវនាវនេះបានធ្វើឡើងគ្រាដែលឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានជួបជាមួយប្រជាពលរដ្ឋជាង ១០០ គ្រួសារ មកពីភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ។

ឯឧ យន្ត មីន បានថ្លែងទៅកាន់ពលរដ្ឋទាំងងនោះថា៖ មិនគួរស្តាប់តាមការញុះញ៉ង់របស់ អង្គការសហគមន៍ ២ឆ្នូ ដែលបានបោកប្រាស់ប្រជាពលរដ្ឋប្រមូលយកប្រាក់ជាង ៥០.០០០ (ប្រាំម៉ឺន) ដូល្លាអាមេរិក ថាយកមកជូនឯកឧត្តមអភិបាលខេត្តជាថ្នូរនឹងកាទទួលបានការវវាស់វែងដីចែកជូនប្រជាពលរដ្ឋ ទំហំ ៣០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ក្នុងមួយឈ្មោះ។

នៅក្នុងឳកាសនេះ ឯកឧត្តម យន្ត មីន បានបញ្ជាក់យ៉ាងមុតមាំថាក្នុងនាម រដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមឯកឧត្តមផ្ទាល់មិនធ្លាប់បានអនុញ្ញាតឱ្យអង្គការ សហគមន៍ ឬសហគមន៍ណាមួយ ប្រមូលប្រាក់ពីប្រជាពលរដ្ឋ ឬចែកដីជូនប្រជាពលរដ្ឋនោះទេ។ប៉ុន្តែរដ្ឋបាលខេត្តតំណាងឱ្យរាជរដ្ឋាភិបាលពិតជាបាន នឹងកំពុងវាស់វែងដីចែកជូនប្រជាពលរដ្ឋនៅតំបន់ក្បាលឆាយពិតប្រាកដមែន។ ហើយការវាស់វែងដីជូនប្រជាពលរដ្ឋនេះ មិនមានតំរូវឱ្យបង់ប្រាក់ជាថ្នូរនោះនៃការទទួលបានចំណែកដីនោះដែរគឺរដ្ឋបាលខេត្តចែកជូនដោយមិនគិតថ្លៃ។

ឯឧ យន្ត មីន ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការជឿជាក់លើរដ្ឋបាលខេត្តក្នុងការដោះស្រាយបញ្ហាជូនប្រជា បងប្អូនមិនគួរស្តាប់តាមការញុះញ៉ង់ដោយយកឈ្មោះថ្នាក់ដឹកនាំមកប្រើក្នុងផ្លូវអវិជ្ជមាននោះទេ។
ឯឧបានបន្ថែមថាប្រសិនជាបងប្អូនចង់បានព័ត៌មានច្បាស់លាស់សូមមកទំនាក់ទំនងជាមួយរដ្ឋបាលខេត្តដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការ។

សូមរំលឹកថាកន្លងមក លោក យ៉ុន សាវ៉ាត ប្រធានអង្គការសហគមន៍២ធ្នូ និងលោក យ៉ុន សុធី អនុប្រធានអង្គការ និងត្រូវជាឳពុកនងិកូនត្រូវបានប្រជាពលរដ្ឋចំនួនបីនាក់ក្នុងចំណោមពលរដ្ឋរាប់រាយគ្រួសារទៀតបានប្តឹងលោក យ៉ុន សាវ៉ាត និងលោកយ៉ុន សុធី ទៅឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុអោយជួយអន្តរាគមន៍រកយុត្តិធម៌ ដោយចោទប្រកាន់ថា បុគ្គលទាំងពីរនាក់ឳពុកកូនខាងលើ ឆបោកប្រាក់ពីពលរដ្ឋរាប់រយគ្រួសារ ដោយប្រើឧបាយប្រមូលលុយពីពលរដ្ឋយកទៅជូនចៅហ្វាយខេត្ត ព្រះសីហនុ ដើម្បីរត់ការអោយបានវាស់វែងដីអោយមួយឈ្មោះឡូតិ៍ទំហំ៣០មគុណ៥០ម។នវយោងតាមពាក្យបណ្តឹងរបស់តំណាងពលរដ្ឋដាក់ជូនអភិបលខេត្ត យន្ត មីន ។

បច្ចុប្បន្ននេះ ឈ្មោះ យ៉ុន សុធី ត្រូវសមត្ថកិច្ចចាប់ខ្លួននិងបាននឹងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររងចាំការស៊ើបអង្គេត។ ចំណែក លោក យ៉ុន សាវ៉ាត សមត្ថកិច្ចកំពុងគេចខ្លួន។
សូមបញ្ជាក់ផងដែរថា អង្គការសហគមន៍២ធ្នូនេះមិនត្រូវបានគេដឹងថាកំពុងបំពេញបេសកកម្មអ្វីអោយច្បាស់លាស់ក្នុងការជួយសង្គមនោះទេក្រៅពីតាំងខ្លួនជាតំណាងប្រជាពលរដ្ឋនិងនាំពលរដ្ឋមួយចំនួនធ្វើការតវ៉ាផ្សេងៗទាក់ទងរឿងទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ៕