សៀមរាបៈក្រុមពលករប្រមាណ២២នាក់ ដែលធ្វើដំណើរពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់ខេត្តព្រៃវែង តាមរថយន្តសាំយ៉ុង បានរួចផុតជីវិតទាំងអស់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៏រថយន្តក្រឡាប់ធ្លាក់ ប្រឡាយ នាម៉ោងជាង៥ ព្រឹកថ្ងៃ១៦ខែមិថុនាឆ្នាំ២០១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្វាយដង្គុំ
ក្រុងសៀមរាប។
សមត្ថកិច្ចក្នុងហេតុការណ៏ បានឲ្យដឹងថា មនុស្សប្រមាណជាង២០នាក់ដែលស្ថិតក្នុងរថយន្តគ្រោះថ្នាក់ បានរួចផុតជីវិតទាំងអស់ ដោយត្រឹមតែរបួសដៃជើងតិចតួចតែប៉ុណ្ណោះ។ រថយន្តបង្កការគ្រោះថ្នាក់ម៉ាក សាំយ៉ុង ធុន១២កៅអីពណ៏លឿង ពាក់ស្លាកលេខភ្នំពេញ បើកបរដោយឈ្មោះលាប ធី ប្រុសអាយុ៣៥ឆ្នាំ នៅខេត្ត ព្រៃវែង។
ម្ចាស់រថយន្តបាននិយាយថា មានអង្គការមួយបានម៉ៅឡានរបស់គេឲ្យដឹកពលករទាំងនោះពីប៉ោយប៉ែត ទៅខេត្តព្រៃវែងក្នុងតម្លៃមួយលានរៀល។ តែពេលនេះពួកគាត់(ពលករ)បានរករថយន្តថ្មី បន្តដំណើរ ទៅមុខទៀតហើយ។