ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ជនសង្ស័យ​បាន​ធ្វើ​​សកម្មភាព​ក្នុង​អំពើ​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​រយះពេល​១​ខែ​

​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស ម្នាក់នេះ មុខរបរ​មិន​ពិតប្រាកដ​រស់នៅក្នុង​ក្រុង​សៀមរាប​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​សៀមរាប​សហកា​រណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ ក្រុង និង ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​

សៀមរាប​ដើម្បី​ធ្វើការ​សួ​នាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​អំពើ​លួច​យក​ម៉ូតូ ។​
​លោក​អនុសេនីយ៍ឯក នួន ស័ក្កិ​ចំរើន​រិទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទ័ណ្ឌ​បាន​ឲ្យ​អ្នក​យក​ព័ត៍មាន​យើង​ដឹងថា​ដោយ​ទទួលបាន​ការណែនាំ​ឲ្យ​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើ​ការតាមដាន​ស្រាវ ជ្រាវ​និង​ឈាន​ដល់​ការបង្ក្រាប​បាន​ចំពោះ​ជនសង្ស័យ​ម្នាក់​នេះ​ពី​សំណាក់​លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល ក្រុង​សៀមរាប និង អនុវត្ត​តាម​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ក៏ដូចជា ដើម្បី​ធ្វើឲ្យ​ការ អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថ្វេរ​ដង​ផង​នោះ ។ ទើប​ជាក់ស្តែង​ជនសង្ស័យ​នេះ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​កាលពី​ថ្ងៃ​កើតហេតុ​ទី ១៥ ខែឩសភា ឆ្នាំ​២០១៤ កន្លងទៅ ថា​ជនសង្ស័យ​នេះ​បាន​ចូល​ទៅ​លួច​ម៉ូតូ​ម៉ាក​សង់ ពណ៍​ខ្មៅ សេរី​ឆ្នាំ ២០១៤ មួយគ្រឿង ដែល​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​ស្ថិតនៅក្នុង ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយ​មិន​បាន​ដក​សោរ​ចេញពី​ម៉ូតូ​ផង​នោះ​ជនសង្ស័យ​នេះ​ឃើញ​មាន​ឱកាសល្អ​ក៏​ចូល​ទៅ​លួច​តែ​ម្តង ។  លោក​អនុសេនីយ៍ឯក នួន ស័ក្កិ​ចំរើន​រិទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទ័ណ្ឌ​បាន​ឲ្យ ដឹង​ទៀត​ថា​បន្ទាប់ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ហើយ​នោះ​គេ​ក៏​បាន​យកទៅ​លក់​ឲ្យ ឈ្មោះ ឈឿន ឈា​ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​ស្នាក់នៅ​ផ្ទះជួល​បន្ទប់​ក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មាន​មុខរបរ​ជា​បុគ្គលិក នៅ​ខារ៉ាអូខេ សេន ក្នុង​ក្រុង​សៀមរាប ក្នុងតំម្លៃ​៥០០ ដុល្លា​សហរដ្ឋអាមេរិក ។ លុះដល់​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ ២០១៤​នេះ សមត្ថកិច្ច​ក៏​បាន​បន្ត​កា​រសើប​អង្កេត​និង​បាន​រកឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​បាន​បាត់​អស់​រយះពេល ១​ខែ ដោយ​បាន​ឃើញ​អ្នក​ទិញ​ម៉ូតូ​នេះ​ជិះ​នៅ​ក្នុង​ក្រុង​សៀមរាប​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​សួរនាំ​និង​បាន​ធ្វើ​ការដកហូត​ម៉ូតូ​ពី​ឈ្មោះ​ឈឿន ឈា​ត  ដែល​បាន​ទិញ​ពី​ជនសង្ស័យ​ក្នុងតំម្លៃ​៥០០​ដុល្លា​សហរដ្ឋអាមេរិក​តែម្តង ។ ដោយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​និង​បាន​ធ្វើ​ការសួរនាំ​ចំពោះ​ជនសង្ស័យ​នេះ​ជាប់​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​ហើយ​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​គេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិត​ប្រក​ដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​សៀមរាប​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕​

Image1 Image2