ឧត្តមសេនីយ៍ត្រី សោម ស៊ុន ចុះសួរសុខទុក្ខ ស្រ្តីមេម៉ាយទុរគត់ចិញ្ចឹមកូន៤នាក់ ស្ថិតជីវភាពក្នុងក្រីក្រ

0

 កំពង់ធំៈ សកម្មភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់​ធំបានបន្តចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសារ ស្រ្តីមេម៉ាយចិញ្ចឹមកូន៤នាក់ រស់ក្នុងជីវភាពក្រីក្រ ជ្រកក្រោម​ដំបូលខ្ទមធ្លុះធ្លាយ បន្ទាប់ពីបានបែកបាក់គ្រួសារ ដោយស្វាមីទៅមានប្រពន្ឋថ្មី។

បងស្រី អ៊ុន សុត អាយុ៤២ ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថា  គាត់បានលែងលះគ្នាជាមួយស្វាមីរបស់គាត់ជាង ១ឆ្នាំមកហើយ ក្រោយពីបែកបាក់គ្នា កូនចំនួននាក់ត្រូវបានគាត់ទទួលបន្ទុកជាអ្នក ចិញ្ចឹមបីបាច់ថែរក្សា ចំ​ណែកស្វាមីបានប្រពន្ឋថ្មីហើយ ក្នុងនោះបងស្រីចិញ្ចឹមបីបាច់កូនទាំងតូចទាំងធំ ខណៈពេលដែកកូនពៅទើប​តែអាយុ១ឆ្នាំប៉ុណ្ណោះ កន្លងមកនេះបានទៅស៊ីឈ្នួលគេ ដើម្បីយកប្រាក់ចិញ្ចឹមគ្រួសារ  ហើយសុខភាពរបស់​គាត់ទ្រុឌទ្រោមទៅរហូតមានជំងឺដល់សព្វថ្ងៃ នឹងពុំអាចប្រកបមុខរបរអ្វីបាននោះទេ តែគាត់មានកូនស្រីច្បង់ ម្នាក់ជាអ្នកទទួលខុសត្រូវរកចំណូលបានមកពីការដើររើសអេតចាយ និងស៊ីឈ្នួលដំកំប៉ុងច្រកបេ នៅទីតាំង ស្តប់អេតចាយ  ដោយពុំបានចូលសាលារៀននោះទេ  បច្ចុប្បន្ន រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

គ្រួសារអភ័ពនេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន រួមទាំងសហការី បាននាំអំណោយចែក​ជូនដល់ ស្រ្តីដែលរស់នៅដ៏សែនលំបាកវេទនា និងមានជម្ងឺប្រចាំកាយ  រស់នៅ​ក្រោមដំបូលខ្ទមស្លឹកធ្លុះធ្លាយ ពេល​ភ្លៀង​ម្ដងៗ​ត្រូវ​នាំ​កូន​ទៅ​ជ្រក​ក្រោម​ផ្ទះ​អ្នក​ជិត​ខាង​  ដោយការអាណិតអាសូ ក៏បានផ្តល់ជូនគាត់នូវ អង្ករ៥០គីឡូក្រាម មីយើងមួយកេស និងថវិកាចំនួន ១០០.០០០ រៀល ។

ក្នុងនោះឯកឧត្តម សោម ស៊ុន បានធ្វើការណែនាំ និងផ្តាំផ្ញើរឲ្យបងស្រី អ៊ុន សុត  ខិតខំថែរក្សាសុខភាព និង​តស៊ូជីវិតដើម្បីអានាគត់កូនដែលនៅតូចៗ កំពុងតែខ្វះភាពកក់ក្តៅ ព្រាត់ឪពុក ហើយកុំឲ្យខ្វះម្តាយ ដែលជា ទីពឹងសំខាន់របស់ពួកគេ និងត្រូវខិតខំចិញ្ចឹមបីបាច់ថែរក្សាកូន ដោយជម្រុញឲ្យកូនបានចូលសិក្សា ដើម្បី​បញ្ជ្រៀសនូវគ្រោះអវិជ្ជា ស្របតាមចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី  ជម្រុញឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប នាំកូនទៅចុះឈ្មោះសិក្សាឲ្យបាន គ្រប់គ្នា ។

          ដោយ  ប៊ុន  រដ្ឋា