សាវុន កំពង់សោម ឯឧ យន្ត មីន បានរំលឹកដល់់សិស្សានុសិស្សទាំងឡាយត្រូវនាំគ្នាកែទំលាប់មិនល្អចោលនិងរៀបចំអត្តចរិត កាយវិការ សីលធម៌រស់នៅ អោយយបានល្អនិងខិតខំរៀនសូត្រអោយបានខ្ពង់ខ្ពសដើបីយកចំណេះមកអភិវឌ្ឍសង្គមយើងអោយកាន់តែរីកចំរើនថែមទៀតព្រោះអនាគតវាសនាប្រទេសជាតិយើងត្រូវពឹងលើក្មួ យជំនាន់ក្រោយនេះហើយដែលជាអ្នកបន្តវេន។
ថ្លែងទៅកាន់សិស្សានុសិស្សមាតាបិតាអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រាដែល មន្ទីរអប់រំយុវជន និង កីឡាខេត្តព្រះសីហនុ ប្រារព្ធពិធីបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ នៅអនុវិទ្យាល័យសម្តេចឪក្រុងព្រះសីហនុបន្ទាប់ពីបានអានសារលិខិតរបស់សម្តេចតេជោហ៊ុនសែនចប់
ឯឧ យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបាន អំពាវនាវអោយមាតាបិតាសិស្សទាំងអស់ត្រូវនាំកូនទៅចុះឈ្មោះចូលរៀនអោយបានគ្រប់គ្នានិងត្រូវរួមគ្នាសំដៅកសាងធនធានមនុស្សប្រកបដោយសក្តានុពលដើម្បីជួយអភិវឌ្ឍគ្រួសារនិងសង្គមជាតិអោយបានរីកចំរើនថែមទៀតក្នុងកាលៈទសេៈនៃការប្រកួតប្រជែងរបស់ពភិពលោកនាពេលនេះ។
ជាមួយគ្នានេះផងដែរ ឯឧ យន្ត មីន ក៏បានរំលឹកដល់ដល់សិស្សានុសិស្សទាំងឡាយត្រូវនាំគ្នាកែទំលាប់មិនល្អចោលនិងរៀបចំអត្តចរិត កាយវិការ សីលធម៌រស់នៅអោយបានល្អនិងខិតខំរៀនសូត្រអោយបានខ្ពង់ខ្ពស់ដើម្បីយកចំណេះមកអភិវឌ្ឍសង្គមយើងអោយកាន់តែរីកចំរើនថែមទៀតព្រោះអនាគតប្រទេសជាតិយើងពឹងលើក្មួយចំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី។

ឯកឧត្តម យន្ត មីន លើកឡើងបន្ថែមថា ការអប់រំគឺ ជាកូនសោរគន្លឹះ សំរាប់ឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងដំណើរការបរិយាកាសនៃសកលភាវូបនីយកម្ម និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងទទួលបាននូវឧត្តមភាព ប្រកបដោយសក្តានុពល។ដូច្នេះដើម្បីប្រែក្លាយសង្គមជាតិអោយមានការអភិវឌ្ឍជឿនលឿនចាំបាច់ណាស់ត្រូវតែយកចិត្តទុកដាក់ជាអទិភាពលើវិស័យអប់រំ។
លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានមានប្រសាសន៏ថា៖ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ វិស័យអប់រំបានរស់ឡើងវិញ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងអំពាវនាវរកគ្រូបង្រៀនសាស្ត្រាចារ្យបញ្ញវន្ត័ដែលនៅរស់រានមានជីវិតរួចផុតពីការកាប់សំលាប់របស់ពួកខ្មែរក្រហមអោយមករួបរួមគ្នានិងស្តារវិស័យអប់រំឡើងវិញដោយចាប់ផ្តើមពីបាតដៃទទេឆ្លងកាត់ឧបសគ្គ័និងការលំបាកដ៏ច្រើន។
ក្រសួងអប់រំក៏ត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី១៥ កុម្ភៈ ១៩៧៩ និងបានបើកដំណើរការសិក្សាក្រោមពាក្យស្លោក”អ្នកចេះបង្រៀនអ្នកមិនចេះ ហើយអ្នកចេះច្រើនបង្រៀនអ្នកចេះតិច” ដោយបានបើកបវេសនកាលដំបូងនៅថ្ងៃទី២៤ កញ្ញា ១៩៧៩។
លោក កែវ ឡាយ បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០១៦-2017 ខេត្តព្រះសីហនុមានមន្ត្រីអបរំ លោកគ្រូអ្នកគ្រូចំនួន ២០២៣ នាក់មានសាលារៀនចំនួន១៥៣សាលា មានសិស្សសរុប ៤០០៤៧នាក់។រយៈពេល៤ឆ្នាំចាប់តាំងមានការកែទម្រង់សិស័យអប់រំ បានធ្វើអោយការអប់រំនៅខេត្តព្រះសីហនុមានការភាពប្រសើរឡើងជាលំដាប់។
លទ្ធផលនេះដោយសារតែមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូមាតាបិតាអាណាព្យាបាលសិស្សថ្នាក់ដឹកនាំគ្រប់ដំដាប់ថ្នាក់និងអង្គការដៃគូនានាផងដែរ៕វ៉ុន



































