បច្ច័យជាងប្រាំលានរៀល៛ដែលកើតឡើងពីអង្គកឋិនទានមហាសាមគ្គីត្រូវបានយកមកវេប្រគេនដល់ព្រះគ្រូចៅអធិការវត្តប្រាសាទពណ្ណរាយសម្រាប់ទុកកសាងសមិទ្ធិផលក្នុងវត្តដែលកំពុងមានការខ្វះខាត!

0

ខេត្ដព្រះវិហារ ឯកឧត្តម សុខ រ៉ា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ រួមជាមួយក្រុមការងារចុះជួយឃុំ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយក្នុងខេត្ត បាននាំយកបច្ច័យចំនួន ៥,៣៦២,៥០០រៀល ទៅវេប្រគេនដល់ព្រះគ្រូចៅអធិការ វត្តប្រាសាទពណ្ណរាយ (ហៅវត្តក្រឡាពាស) សម្រាប់ទុក្ខកសាង នូវសមិទ្ធិផលនានាដែលកំពុងមានការខ្វះខាតជាច្រើន កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ។
ឯកឧត្តម សុខ រ៉ា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា បច្ច័យដែលនាំមកវេប្រគេនដល់ព្រះសង្ឃនាថ្ងៃនេះ គឺបានមកពីបុណ្យអង្គកឋិនទានមហាសាមគ្គី ដែលផ្តួចផ្តើម និងចង្អុលបង្ហាញពីឯក ឧត្តម ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជាំក្សាន្ត ដើម្បីរួមចំណែកកសាងនូវសមិទ្ធិផល ដែលកំពុង តែមានការខ្វះខាតជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា ។
ឯកឧត្តមបានលើកឡើងបន្តថា សុខសន្តិភាព ព្រមទាំងការអភិវឌ្ឍន៍ បានកើតមានឡើង ពេញផ្ទៃប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាមានឱកាស បានមកជួបជុំគ្នាធ្វើបុណ្យធ្វើទាន ពិសេសគឺយើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង ។ តាមរយះនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឃន៍រីកចំរើន លើគ្រប់វិស័យ ។ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវចូលរួមការពារ អោយដាច់ខាតនៅការវិលត្រឡប់មកវិញ នូវរបបរប្រលៃពូជសាសន៍ពលពត និងធ្វើការប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយះការធ្វើបដិវត្តន៍ពណ៏ ដែលប្រសូត្រចេញពីការបោះឆ្នោត ។
ឈ្លាតក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ រ៉ា និងលោកជំទាវ ក៍បានឧបត្ថម្ភដល់សិស្សានុសិស្សចំនួន៩០នាក់ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ១ក្បាលប៊ិច១ដើម និងថវិការ១ពាន់រៀល លោកគ្រូអ្នកគ្រូម្នាក់ៗថវិការ១ម៉ឺនរៀលផងដែរ ៕ សួនលីណា