ដីព្រៃលិចទឹក កំពុងតែប្រឈមនិងរលាយ ដោយសារគេកាប់ស្កាយកធ្វីេជាកម្មសិទ្ធិ

0

អួង វឹង:ខេត្តកំពត ៖ ដី​ព្រៃ​លិច​ទឹកជា​ច្រើន​ហិ​កតា​នៅ​ជិត​បង្គោល​ព្រំដែន​៣១៤ នៅ​របៀង​ខាងលិច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។ កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​ក្រុម​មនុស្ស​មួយ​ចំនួន​នៅ​ភ្នំពេញ ។

លោក មា ឡាន់ ប្រធាន​ភូមិ​ថ្កូវ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា នេះ​ថា អ្នកបញ្ជា​ឲ្យ​កាប់​ដី​ព្រៃ​លិច​ទឹក​នេះ គាត់​នៅ​ភ្នំពេញ តែ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្កូវ ជា​អ្នក​កាប់ ។ លោក​មេ​ភូមិ​និយាយ​ថា ការ​កាប់​ដី​ព្រៃ​លិច​ទឹក​នេះ គឺ​គេ​មានច្បាប់ ។

លោក យន់ វេហា នាយ​សង្កាត់​ជលផល​ស្រុក​កំពង់ត្រាច បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​កាប់​បំផ្លាញ​យក​ដី​ព្រៃ​លិច​ទឹក លោក​កំពុង​ស្រាវជ្រាវ ថា​តើ​អ្នក​កាប់​មាន​ឯកសា​អ្វីខ្លះ ។ លោក យន់ វេហា នាយ​សង្កាត់​ជលផល​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​កាប់​ព្រៃ​ទាំងនោះ​ច្រើន​តែ​លួច​កាប់​នៅ​ពេល​មេឃ​ភ្លៀង នៅ​ខែតុលា ឆ្នាំ​២០១៧​នេះ ។ លោកនាយ​សង្កាត់​បាន​ប្រាប់​បន្ត​ថា អ្នក​កាប់​ព្រៃ​ទាំងនោះ​អាច​ប្រឈម​នឹង​ច្បាប់ ។

តាម​ការ​អះអាង​ពី​មន្ត្រី​យោធា​ការពារ​ព្រំដែន​គោក​ម្នាក់ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​ទាំង​មន្ត្រី​នគរបាល​ព្រំដែន មានការ​ខ្សឹប​ប្រាប់ត​ៗ​គ្នា​ថា អ្នកមាន​លុយ​ត្រូវ​បាន​គេ​ជួល​ពលរដ្ឋ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ជិត​បង្គោល​ព្រំដែន​៣១៤ ។ មន្ត្រី​យោធា​រូប​នោះ​មិន​ហាន​និយាយ​ជា​សាធារណៈ​ទេ ប៉ុន្តែ​គាត់​បាន​និយាយ​ថា បើ​គ្មាន​ថ្នាក់លើ​អន្តរាគមន៍​ទេ ច្បាស់​ជា​ធ្លាក់​ទៅ​លើ​ដៃ​អ្នកមាន​ហើយ ៕