ក្រុងប៉ោយប៉ែត៖សង្សចំនួន២អង្គ បានដើរតួជាអ្នកនយោបាយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែគ្មានពលរដ្ឋណាម្នាក់យកចិត្ត ទុកដាក់នោះទេ ពីព្រោះពលរដ្ឋទាំងនោះ កំពុងជាប់រវល់រករថយន្តទៅស្រុកកំណើតវិញដោយមិនត្រូវការស្តាប់សង្សដីការដែលពាកពន្ធរឿងយកពួកគាត់ទៅធ្វើ
ជាបញ្ហាគេញចំណេញលើផ្នែកនយោបាយនោះឡើយ។
សូមបញ្ជាក់ដែលថា ក្នុងហេតុកាដែលសង្ស២អង្គដើរតួជាអ្នកកាសែត ដោយយករឿងនយោបាយមកបញ្ជាក់ជូនពលករស្តាប់នោះ គឺកើតមានៅក្នុងម៉ោង១ ៣០នាទីល្ងាច ក្នុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤នេះ នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះ ខណះដែលថៃកំពុងបញ្ជូនពលកខ្មែររាប់ម៉ឺនអ្នកមកស្រុកកំណើតវិញនោះ ស្រាប់តែឃើញសង្ស់ខាងលើនោះ កំពុងធ្វើបទសម្ភាះតែ២អង្គគ្នាឯងតែប៉ុណ្ណោះ ដោយមានកូនសិស្សម្នាក់ជាអ្នកថតកាមេរ៉ាទៀតនោះ។
មានប្រជាពលរដ្ឋ មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទបានាំគ្នារិះគន់ទៅលើលោកសង្ស២អង្គនោះថា មិនគួរណាលោកមកធ្វើជាអ្នកកាសែតនោះទេ គួតែនាំគ្នាទៅដេកគង់ក្នុងទីអារាមទៅទើបវាសុខកាយា ពលរដ្ឋបានបញ្ជាក់ទៀតថា សង្ស់២អង្គនោះ គឺគេអធ្លាប់ឃើញចូលរួមធ្វើបាតុកម្ម គាំទ្រគណះបក្សសង្គ្រោះជាតិរាល់ថ្ងៃនៅឯទៅលានប្រជាធិបតេយ្យកន្លងទៅ ឥឡូវនេះបែជាសង្សខាងលើនោះ នាំគ្នារិះគន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា ដឹកនាំប្រទេសមិនល្អ ទើបធ្វើអោយពលរដ្ឋរត់ទៅរកស៊ីនៅប្រទេសថៃ ឥឡូវពួកថៃធ្វើរដ្ឋប្រហាហើយដឹក ពលរដ្ឋខ្មែរមកចាក់ចោលដូចឆ្កែ គ្មានកាទទួលខុសត្រូវយ៉ាងដូចឆ្នេះ ពលរដ្ឋនិងមន្ត្រីរាជកាលឺលោកសង្សពោលដូចឆ្នេះ ក៏បាននាំគ្នានិយាយទៅលោកវិញថា ក្នុងនាមជាសង្ស់គួតែទៅគង់ក្នុងវត្ត មិនត្រូវមកធ្វើនយោបាយយកស្នាដៃនោះទេ ពីព្រោះពលរដ្ឋគេស្គាល់ក្រយៅអស់ហើយ បើលោកឯងគ្រាន់បើ គឺគួតែរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋជាមួយរាជរដ្ឋាភិបាលកម្ពុជាទៅវាជារឿងត្រឹមត្រូវដែលពលរដ្ឋទទួលយកបាននោះ មិនគួរណាមកហែកហួរគេដោយគ្មានបាននោះទេ។
កម្ពុជាថ្មីបានព្យាយាមសុំអត្តះសញ្ញាណពីសង្ស់២អង្គនោះដែរ តែលោកមិនបានបញ្ជាក់ជូននោះទេ គឺលោកបានបង្ហើបថា អាត្មាគង់នៅខេត្តសៀមរាបឯណោះ ដូចឆ្នេះពួកយោមគួរតែយល់ច្បាស់ហើយ អាត្មាធ្វើនេះគឺដើម្បីប្រទេសជាតិ និងរកយុត្តិធម៏ជូនពលរដ្ឋតែប៉ុណ្ណោះ៕