ចាប់ខ្លួនពិរុទ្ធជនកៅ សុធា អគ្គនាយកក្រុមហ៊ុនអូស្ត្រាលី កម្ពុជាហ្គ្រុប(ACG) ករណីឆបោកដ៏ធំរឿងដីនៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ : សមត្ថកិច្ចនគរបាលយុត្តិធម៍នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានអនុវត្តដីកាបង្គាប់របស់ចៅក្រមជំនុំជម្រះនៃតុលាការខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនបញ្ជូូនទៅឃុំឃាំងនូវពិរុទ្ធជនឈ្មោះកៅ សុធា ភេទប្រុស ជាអគ្គនាយកក្រុមហ៊ុនអូស្ត្រាលី កម្ពុជាហ្គ្រុប(ACG) ករណីឆបោកតលុយ

១០មឺុនដុល្លា ក្នុងរឿងដីធ្លីនៅម្តុំសួនស្ព៍រភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
ប្រភពព៍ត័មានមួយពីសមត្ថកិច្ចបានបង្ហើបប្រាប់គេហទំព័រCEN ថ្ងៃទី៩វិច្ឆិកាថា : ការឆ្មក់ចាប់ខ្លួននោះធ្វើឡើងនៅម្តុំម៉ោង៥ល្ងាចថ្ងៃទី៨វិច្ចិកា ខណ:ះពិរុទ្ធជនរូបនេះ ទៅកាន់ខេត្តនេះ។នៅព្រឹកថ្ងៃទី៩វិច្ចិកា នគរបាលបាននាំខ្លួនជននេះមកកាន់តុលាការខេត្ត ហើយនៅថ្ងៃត្រង់ ចៅក្រមជំនុំជម្របានបញ្ជាអោយនាំជននេះទៅដាក់ពន្ធនាគារខេត្តដើម្បីឃុំខ្លួនរយ:ពេល២ឆ្នាំ ។ពោលគឺបន្ទាប់ពីកាត់ក្តីកាលពីថ្ងៃទី៧កក្កដាឆ្នាំ២០១៧ និងបានសាលក្រមព្រហ្មទ័ណ្ឌលេខ:១៧(ឆ១)ចុះថ្ងៃទី២០កក្កដាឆ្នាំ២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបង្ហើបបន្ថែមថា: ការចាប់ខ្លួននេះអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួន លេខ ១៧៣ដប/១៧ របស់លោក ផេង កុសល ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យចុះថ្ងៃទី២៤កក្កដាឆ្នាំ២០១៧ ដើម្បីឃុំខ្លួនរយ:ពេល ២ឆ្នាំ។
យោងដីកានោះ ពិរុទ្ធជនឈ្មោះកៅ សុធា ភេទប្រុសអាយុ៤៦ឆ្នាំផ្ទះលេខ១C ផ្លូវលេខ៣៥១ ភូមិតាង៉ូវសង្កាត់និរោធខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអគ្គនាយ កក្រុមហ៊ុនអូស្ត្រាលី កម្ពុជាហ្គ្រុប(ACG) ។ជននេះមានទំនាក់ទំនងនិងរកសុីហ៊ុនគ្នាជាមួយបក្ខពួក ឈ្មោះ អ៊ុយ សុភាព ភេទប្រុស ជនជាតិអូស្ត្រាលីដើមកំណើតខ្មែរ ។
ឈ្មោះអ៊ុយ សុភាព ធ្លាប់រកសីុរួមគ្នាក្នុងក្រុមហ៊ុនACG នេះ។តែឈ្មោះអ៊ុយ សុភាពនៅបានរកសុីមួយទៀតក្នុងក្រុមហ៊ុនសុីម៉ង់ត៍ដំរីខនគ្រីត(បេតុងលាយស្រាប់រូបដំរី)នៅក្រុងប៉ោយប៉ែតនិងសំណង់ភោជនីយដ្ឋាននៅខាងក្រោយភ្នំស្វាយក្រុងសិរីសោភ៍ណជាមួយលោកភីតធឺរ( Peter )ជនជាតិអូស្តា្រលីដើមកំណើតអាល្លឺម៉ង់ក្នុងបទរំលោភលើសេចក្តីទុកចិត្តទឹកប្រាក់កន្លះលានដុល្លាសរអារ ហើយត្រូវកាត់ទោសនិងជាប់ពន្ធនាគារចំនួន៥ឆ្នាំ តាំងពីឆ្នាំ២០១៥មក។
ចំពោះពិរុទ្ធជន កៅ សុធា នេះត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យកាត់ទោសកំបាំងមុខកន្លងមក ករណីឆបោក(រឿងយកដីអ្នកដទៃ ដែលបានចូលហ៊ុនរកសុីក្នុងក្រុមហ៊ុនACG ទៅលក់យកលុយតែម្នាក់ឯង) ស្ថិតម្តុំសួនស្ព័រនៅផ្លូវជាតិលេខ៥ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យតាំងពី២០១០ ក្នុងសំណុំរឿងពហ្មទ័ណ្ឌលេខ:៥៤៣ចុះថ្ងៃទី២២ខែតុលាឆ្នាំ២០១០។
ឈ្មោះ កៅ សុធា បានយកដីដូចខាងលើលក់អោយអតិថិជនជាច្រើននាក់ ជាពិសេសអ្នកនៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី។

ជននេះក៏ធ្លាប់អួតអាងពីខ្សែអ្នកធំ ហើយមានគំនិតទុច្ចរឹតក្នុងការរកសុីចូលហ៊ុនក្នុងអាជីវកម្មអចលនវត្ថុធ្វើសំណង់ផ្ទះល្វែង ផ្សារទំនើបនៅម្តុំសួនស្ព័រនោះ។
ទើបពេលនេះ តុលាការបានចេញដីកាថ្មីបង្គាប់អោយចាប់ខ្លួន ហើយបញ្ជូនទៅអោយបំពេញនិតិវិធីនៃសំណុំរឿងនៅការិយាល័យចៅក្រមសាលាដំបូងខេត្ត ហើយបញ្ជូនចូលដាក់គុកហើយនៅថ្ងៃត្រង់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៧ ។
សូមបញ្ជាក់ថា ករណីនេះប្រភពមួយថា ដើមបណ្តឹងប្តឹងទារសំណង១០មឺុនដុល្លាសរអា តែសាលក្រមសម្រេចកាត់ក្តីអោយសងការខូចខាតនិងជម្ងឺចិត្ត ៧មឺុនដុល្លាសរអាុ៕ដោយៈឃិន គន្ធា