សសមត្ថកិច្ចនគរបាលខេត្តកោះកុងបានរកឃើញ ឈើមូល២៩ដុំដែលក្រុមឧក្រិដ្ឋជនព្រៃឈើយកមកត្រាំទឹកស្រះ

0

ខេត្តកោះកុង ៖ កម្លាំង​ការិយាល័យ​សេដ្ឋកិច្ច នៃ​ស្នង ការដ្ឋាននគរបាលខេត្តកោះកុង បានតាមប្រមាញ់ ស្រាវជ្រាវរុករកបទល្មើសសព្វសាររពើដែលតែងតែកើតមាននៅក្នុងខេត្ត ហើយក៏បានបង្ក្រាបជាបន្ត បន្ទាប់ផងដែរ ។
ជាក់់ស្តែងដូចជាករណីប្រហិត និង​ជើងមាន់​ស្លាប មាន់ខូចគុណភាពដែរឈ្មួញនាំពីប្រទេសថៃ ចូលមក ក្នុងខេត្តកោះកុងកាលពីពេលថ្មីៗកន្លងមកនេះ។
ហើយនៅថ្ងៃទី០៧ ខែវិច្ឆិកា ២០១៧នេះដែរ កម្លាំង ការរិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេ ត្ត រកឃើញឈើមូលចំនួន២៩ដុំ ស្មើ៣៥.៨គីប ទៀត ដែល​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ​ទើបតែ​បាន​លួច​កាប់​ក្នុង​ពេល​ថ្មី​ៗ នេះហើយ​យក​ទៅ​ត្រាំ​ក្នុង​ទឹកស្រះ​មួយ​កន្លែង ដែល ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំ​ស្ទឹង​វែងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

លោកវរៈសេនីយ៍ឯកក មីន រស្មី ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិចបានអោយដឹងថា ការចុះបង្ក្រាបទីតាំងឈើ ដែលក្រុមឧក្រិដ្ឋជនយកទៅត្រាំទឹកនោះ លោកបាន ដឹកនាំកម្លាំង និងសហការជាមួយកម្លាំងរដ្ឋបាលព្រៃ ឈើខេត្តនិងយករថយន្តស្ទូចទៅស្រង់យកឈើមូល ទាំងនោះមករក្សានៅក្នុងស្នងការដ្ឋាននគរបាលខេត្ត អស់ហើយ ។

លោក​បាន​បញ្ជាក់​ថា ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​រកមុខ​ម្ចាស់​ឈើ​ឃើញ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ទីតាំង​ស្រះ​ទឹក​ដែល​មាន​ដាក់​ឈើ​ត្រាំ​នោះ គឺជាកម្មសិទ្ធរបស់ឈ្មោះ ប្រុស ។

ប្រភពប្រជាពលរដ្ឋក៏ដូចជាមន្ត្រីក្នុងខេត្តជាច្រើនលើក​ឡើង​ថា តាំងពីលោកវរៈសេនីយ៍ឯក មីន រស្មី ឡើងជា​ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច លោក​បាន​ប្រឹងប្រែងនិងយកចិត្តទុកដាក់ ហើយក៏បានធ្វើការ បង្ក្រាបបទល្មើសធំៗជាបន្តបន្ទាប់ចំនួន២ករណីមក
​ហើយដែលសមត្ថកិច្នគរបាលបង្ក្រាបបាន ទី១បានបង្ក្រាបទំនិញខូចគុណភាព​ជិត​២​តោន ប្រគល់​ឲ្យ​ជំនាញ​កាំកុងត្រូល ដុត​កម្ទេច​ចោល និង ទី២គឺបទល្មើសឈើមូលនេះតែម្តង ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល រឹត​បន្តឹង​អំពី​ការទប់ស្កាត់បទ ល្មើសព្រៃឈើ។