បវរកញ្ញាពិភពលោកតំណាង ៦៥ប្រទេសបានមកទស្សន:កិច្ចនៅប្រាសាទសំបូរព្រៃគុក

0

កំពង់ធំៈ  បវរកញ្ញាតំណាង ៦៥ប្រទេស ដែលជា បេក្ខជនប្រឡងបវរកញ្ញាពិភពលោក បានអញ្ជើញមក ទស្សន:កិច្ចនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាតំបន់រមណីយ៍​ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងត្រូវបានពិភពលោក ទទួលស្គាលយ៉ាងច្បាស់ ក្រោយពីតំបន់ប្រាសាទសំបូរ ព្រៃគុគ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ទពិពភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លង ទៅនេះ ។

ក្នុងឳកាសនៃដំណើរទស្សនកិច្ចរបស់ បវរកញ្ញាពិភពលោក ទាំង៦៥ប្រទេស ដោយមានវត្តមាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ រួមទាំងមន្ទីរពាក់ព័ន្ឋ បាន​អញ្ជើញចូលរួម និងធ្វើបដិសណ្ឋារកិច្ច ស្វាមគមន៍រាក់ទាក់ ក្នុងនាមជាអាជ្ញាធរដែនដី ក្នុងឳកាសពិសារបាយ សាមគ្គីថ្ងៃត្រង់ នៅក្នុងបរិវេណប្រាសាទតោ ក្នុងរមណីយ៍ដ្ឋានប្រាសាទសំបូរព្រៃគុគ  ប្រកបដោយ​ភាព​សប្បាយរីករាយ ក្នុងបរិយាកាស ក្រោមម្លប់ដើមឈើ។

នេះជាលើកទី១ហើយ ដែលវត្តមាន បវរកញ្ញាពិភពលោក តំណាង៦៥ប្រទេស បានមកដល់តំបន់ប្រាសាទ សំបូរព្រៃគុគ សរបញ្ជាក់ឲ្យឃើញថា បណ្តាលមកពីប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការ​ដឹកនាំដោយកត្តិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំនាវាសន្តិភាពមកដល់ថ្ងៃនេះ បានធ្វើឲ្យពិភពលោកស្គាល់យ៉ាងច្បាស់ ពីប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរ ប្រកបដោយស្នាមញញឹម ស្វាគមន៍ទទួលបំរើសេវាកម្មដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ។

សកម្មភាពរបស់បវរកញ្ញាពិភពលោក ដែលបានចូលមកដល់តំបន់ប្រាសាទសំបូរព្រៃគុគ គឺសង្កេតឃើញថា បវរកញ្ញាទាំងនោះ ហាក់បីដូចជាចាប់អារម្មណ៍និងប្រាសាទនានា រួមទាំងព្រៃព្រឹក្សាជុំវិញប្រាសាទ ដែល​ជាចំ​នុចមួយធ្វើឲ្យពួកគេហាក់បីដូចជាកំពុងតែស្ថិតនៅក្នុង នៃអតីតកាលនៃរាជធានីសម័យចេនឡា  និងបាន​ស្វែងពីប្រវត្តិសាស្ត្រ នៃខេត្តកំពង់ធំ។លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានលើកឡើងថា កំណើនភ្ញៀវទេសចរណ៍ ០៩ខែក្នុងឆ្នាំ២០១៧នេះបន្ទាប់ពី ប្រាសាទសំបូរបានបញ្ចូលជាសម្បត្តិបេតិភ័ណ្ឌពិភពលោក ក្នុងតំបន់រមណីយដ្ឋាន៥ បានទទួលភ្ញៀវទេសចរណ៍ជាតិ ចំនួន ៤៨៧៣៤៥នាក់ ភ្ញៀវអន្ដរជាតិ ១២៧៩៥ នាក់ ដោយឡែក ចំពោះតំបន់ប្រាសាទសំបូរព្រៃគុក យើងបានទទួលភ្ញៀវជាតិ ៤១៣២៨០នាក់ ភ្ញៀងអន្ដរជាតិ ១១៣៨៩នាក់ បើប្រៀបធៀប ក្នុងឆ្នាំ២០១៦ និង២០១៧ ក្នុងរយះ៩ខែ ដូចគ្នា ភ្ញៀវជាតិមានការកើនឡើង២០៩%៨២ និងភ្ញៀវអន្ដរជាតិ កើនឡើង។

 

ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ប្រទេសយើង មានសុខសន្ដិភាព មានសន្ដិសុខល្អ  មានសេរីភាពពេញលេញ ក្រោមការ អភវឌ្ឍន៍និងដឹកនាំ ដ៏ឆ្លាតវៃ របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្នមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា  ទើបធ្វើអោយ មានការប្រលងបវរកញ្ញា ពិភពលោក បានអញ្ចើញ មកទស្សនកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីសក្តានុពល ទេសចរណ៍  ឯកឧត្តម ក៏បានលើកឡើងផងដែរ អំពីសក្តានុពលរបស់ខេត្តកំពង់ធំ និង គឺការងារ សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ  ដោយពឹងផ្អែកលើ   វិស័យកសិកម្ម និង ទេសចរណ៍  ។

ដោយ  ប៊ុន  រដ្ឋា