ភ្នំពេញ៖ យុវជនជានាក់ដែលប្រកបមុខរបរដើរវ៉ៃសារ៉ាស្បែកជើងដែលរកលុយមិនសូវបាន ហើយបែកគំនិត ឡើងទៅលួចទូរស័ព្ទដៃនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ត្រូវបានម្ចាស់ផ្ទះ ឡោមព័ទ្ឋចាប់បានវាយស្ទើរស្លាប់ស្ទើររស់ កាលពីវេលាម៉ោង ២និង១៥នាទី រំលងអាធ្រាត្រ ឈានចូល
ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ បឹងប្រលឹត ខណ្ឌ៧មករា។
ជនសង្ស័យខាងលើឈ្មោះចាន់ មករា អាយុ ១៧ឆ្នាំ មុខរបរ ដើរវ៉ៃសារ៉ាស្បែកជើងនៅ ម្ដុំមាត់ទន្លេ ស្នាក់នៅផ្ទះជួល សង្កាត់ ចតុមុខ ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះ ជាម្ចាស់ទូរស័ព្ទ ឈ្មោះ ភាវ រត្ន័ធា អាយុ ២៣ឆ្នាំ មុខរបរជាង ពិដាន ស្នាក់នៅផ្ទះជួលជាន់ទី៣ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា បានប្រាប់សមត្ថកិច្ចនិងក្រុមអ្នកយកពត៏មានថា នៅមុនពេល កើតហេតុរូបគាត់និងក្រុមគ្រួសារបានកំពុងដេកលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងផ្ទះស្រាប់តែឮសូរសំលេងមនុស្សបើកទ្វារដើរចូលមកក្នុងផ្ទះរបស់គាត់ភ្លាមៗនោះរូបគាត់បានរត់ទៅបើកភ្លើងអំពូលអោយភ្លឺក៏បានឃើញជនសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពចូលមកលួចយកទូរស័ព្ទដៃ របស់គាត់មួយគ្រឿងម៉ាក សាំសុងការឡាក់ស៊ីណូត ពណ៌ ស ដែលគាត់ទុកក្នុងផ្ទះឃើញ ដូចនេះរូបគាត់ក៏បានស្រែកឆោឡោមធ្វើឲ្យមានការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ធដែលស្នាក់ក្បែរនោះ ដេញតាមចាប់ជនសង្ស័យខាងលើនោះរហូតមកដល់ផ្លូវព្រះមុន្នីវង្សកែង នឹងផ្លូវ១៨៤ ទើបត្រូវប្រជាពលរដ្ឋឡោមព័ទ្ឋចាប់បានរួចក៏នាំគ្នាកាត់ទោសក្រោវផ្លូវច្បាប់ដោយស្វាគមន៍ម្នាក់១ដៃម្នាក់១ជើងបណ្តាលអោយជនសង្ស័យខាងលើរងរបួសស្ទើរស្លាប់ស្ទើររស់កុំតែបាន សមត្ថកិច្ចមកអត្តរាគមន៍ទាន់ កុំអីប្រហែលជាគ្មានជីវិតសំរាប់មើលផែនដីទៀតទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានដឹកយកជនសង្ស័យខាងលើយកទៅសួរនាំនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងប្រលឹតដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការផ្តន្ទាទោស តាមផ្លូវច្បាប់៕