រថយន្ត​ FUSO​ បើក​បត់​ស្ដាំ​មិន​មើល​ម៉ូតូ​កិន​បណ្ដាលអោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

ភ្នំពេញ ៖ រថយន្ត​FUSO បើក​កិន​ម៉ូតូ​សង់​កូរ៉េ​បណ្ដាលអោយ​បុរស​ម្នាក់​រង​របួសធ្ងន់​នៅ​ចំណុច ផ្លូវ​៤៣០​កែង​ផ្លូវ​លេខ​មុនី​រ៉េត​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៤ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បណ្ដាលមកពី​រថយន្ត​FUSO មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ក​6735 ភព​3 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង រួម​ដំណើរ​ជាមួយ​ព្រូ​រថយន្ត​ម្នាក់ បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ក្នុងទិសដៅ​ពី​លិច ទៅ​កើត​ខណៈ​មកដល់​ចំណុច​ផ្លូវកែង​រថយន្ត​នេះ​បាន​បត់​ស្ដាំ​មក​ផ្លូវ​លេខ​៤៣០​ដោយ​មិន​បាន​ឃើញ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម មិន​មាន​ស្លាក​លេខ ដែល​ជិះ​ដោយ​បុរស​ម្នាក់​កំពុងធ្វើដំណើរ ស្របគ្នា​នោះ​ក៏​ធ្វើអោយ​រថយន្ត​បុក​ម៉ូតូ​ហើយ​កិន​ម៉ូតូ​រួម​ទាំង​មនុស្ស​នៅ​ក្រោម​រថយន្ត​តែ​ដោយ សំណាង​ល្អ​ម្ចាស់​ម៉ូតូ​បាន​រងរបួស​ធ្ងន់​មិន​បណ្ដាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។ ប៉ុន្តែ​ម៉ូតូ​វិញ​បាន​រង​ការខូចខាត​ដោយ​ត្រូវ​រថយន្ត​កិន​ពីលើ​ខ្ទេច​ស្ទើរ​ទាំងស្រុង ភ្លាមៗ​នោះ​រថយន្ត បង្កហេតុ​បាន​ព្យាយាម​បើក​គេច​ខ្លួន​ប្រហែល​ជា​១០០​ម៉ែត្រ​ពី​កន្លែងកើតហេតុ​ក៏​ឈប់​រថយន្ត​រួច​អ្នកបើកបរ​ក៏​ទុក​រថយន្ត​ចោល​ហើយ​គេចខ្លួនបាត់ ដោយ​ស្មានថា​ម្ចាស់​ម៉ូតូ​ត្រូវ​គាត់​បើករថយន្ត កិន​ស្លាប់​។​
​បន្ទាប់ពី​កើតហេតុ​បុរស​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះភា្ល​មៗ ហើយ​ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច ជំនាញ​ចរាចរ​អោយ​ចុះ​មក​វាស់វែង​គ្រោះថ្នាក់​ខាងលើ​នេះ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ខណ្ឌចំការមន​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

1 2 3 4