(កណ្តាល):មានការភ្ញាក់ផ្អើលមួយកើតឡើងបន្ទាប់ពីបុរសវ័យចំណាស់ម្នាក់បានស្លាប់នៅក្នុងស្រែខណៈជនរងគ្រោះបានដើរកាត់ក្បាលដីដែលម្ចាស់កំពុងរាយខ្សែលួសដើម្បីដាក់ឆក់កណ្តុរ៖ហេតុការណ៍នេះបានកើតឡើងនៅលាង១៩.៣០នាទី នា ចុងសប្តាហ៍នេះនៅចំណុច ដីស្រែប្រាំងក្នុងភូមិគោហេ ឃុំ រកាកោង១ស្រុកមុខកំពូលខេត្ត កណ្តាល ។
លោក ព្រុំ សំណាង អធិការស្រុកមុខកំពូលបានអោយដឹងថា: ជនរងគ្រោះមានឈ្មោះ ឡុង គីម ភេទប្រុស អាយុ៤១ឆ្នាំមុខរបរ:ជាងផ្សាដែកសព្វថ្ងៃនៅភូមិគោហេ ឃុំរកាកោងទី១ស្រុកមុខកំពូលខេត្តកណ្ដាលបាន បាត់បង់ជីវិតបន្ទាប់ពីដើរកាត់ក្បាលដីដែលម្ចាស់រាយខ្សែលួសដើម្បីឆក់កណ្តុរ ការពារស្រូវក្នុងស្រែដែល មាន
រយៈពីទៅបីថ្ងៃរួចមកហើយ។ចំណែក ជនសង្សយ័ មានឈ្មោះ នៅ សំណាង.ភេទប្រុស អាយុ ១៧ឆ្នាំរសនៅភូមិឃុំកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមនិងវត្ថុតាំងដែលពាក់ពន្ធ័មួយចំនួនដើម្បី យកមកសាកសួរនៅអធិការដ្ឋាននគបាលស្រុកមុខកំពូល។
លោក ព្រុំ សំណាង បាន បន្តថា : វត្ថុតាងរួមមអាគុយកyuasa70អំពែ០១គ្រឿងខ្សែលួស០១ខ្សែផងដែរ។ បើតាមការលើកឡើងរបស់អធិការស្រុកបាន បញ្មជាក់តាមរបាយការណ៍ពីស្នងការដ្ឋាននគបាលខេត្តកណ្តាលបានអោយដឹងថាកាលពីទី០៣.ខែវិច្ឆិកាឆ្នាំ.២០១៧ជនសង្សយ័នៅសំណាង និងបងប្រុសម្នាក់ ឈ្មោះ នៅ នួន បានរាយខ្សែលួសដើម្បីឆក់កណ្តុរនៅលើក្បាលដីមួយកន្លែងដែល
មាន២០មែត្របណ្តោយ១៥០មែត្រ និងកំពស់០៥សង់ទីមែត្រពីដីដោយឧបករណ៌អាគុយ៧០អំប៊ែរនិងអាំងម៉ូទរ័មួយគ្រឿងចាប់ឆក់ពីម៉ោង១៨.០០នាទីយប់ជារៀងរាល់ថ្ងៃ ហើយចំណែកជនរងគ្រោះក៌បានដឹងបានឃើញដែរនិង ធ្លាប់យកកណ្ដុរដែលឆក់បានទៅហូបទៀតផង
លុះដល់ថ្ងៃកើតហតុ ជនសង្ស័យបានទៅចាប់អាគុយឆក់កណ្តុរដូចសព្វដងតែម្នាក់ឯងរួចក៌ដើរមកផ្ទះវិញ ជាធម្មតា។ បន្ទាប់មកជន
រងគ្រោះបានដើរទៅកន្លែងកើតហេតុហេីយដេីរឆ្លងកាត់ប៉ះចំខ្សែលួសបណ្តាលឲ្យឆក់ ដួលហើយដៃទាំងពីក្តាប់ជាប់ខ្សែលួសដាក់លើទ្រូងស្លាប់តែម្តងទៅ ពេលនោះអ្នកជិតខាងបានឃើញហើយស្រែកផ្អើលឆោឡោបន្ទាប់មកក្រុមគ្រួសាររាយការណ៍ដល់សមត្ថកិច្ចជំនាញចុះមកពិនិត្យធ្វើកោសលច្ច័យ ហេីយ ប្រគល់ រសពជូនដល់គ្រុមសារសែងជនរងគ្រោះមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។ចំណែកជនឈ្មោះ នៅ សំណាង នៅថ្ងៃទី១២ខែវិច្ឆិកាត្រូវបានសមត្តកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីកសាងសុំណុំរឿងបន្តតាមនិតិវិធី បញ្ជូនមកកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការបន្ត។
គួរំលឹកជូនបងប្អូនប្រជាពលរដ្ផដែលប្រកបរបរកសិកម្ម(ធ្វេីស្រែប្រាំង ក៍ដូចជាអ្នកប្រេីប្រាស់ប្រដាប់ការងារពារសត្វប្រភេទបែបខាងលេីនេះ បេីគួជៀសវាងបានគួតែកុំ ពីព្រោះឧប្បករណ៍បែបនេះបំផ្លាញជីវិតមនុស្សច្រេីនណាស់ ដូចជានៅស្រុកស្អាងស្រុកកោះធំ ជាដេីម៕ដោយ ខាត់ សុឃឿន



































