នារី​ម្នាក់​ឆក់​ទូរស័ព្ទដៃ​ពី​បុរស​ម្នាក់​ត្រូវ​គេ​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​

​ភ្នំពេញ ៖ នារី​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង ពី​បុរស​ម្នាក់ ដែល​កំពុង​តែ​មក​តថ្លៃ​ស្រី​យក​ទៅ​ដេក​ប៉ុន្តែ​មិន​បាន​សម្រេច ត្រូវ​ម្ចាស់​ទូរស័ព្ទ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ។ ហេតុការណ៍ នេះ​កើតឡើង​នៅវេលា​ម៉ោង ១០​និង​៣៥​នាទី​យប់​ថ្ងៃទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅ​

ចំណុច​ផ្លូវ​លេខ​៧០ ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​យោង​តាម​ការ​ឲ្យដឹង​ពី​បុរស​ខាងលើ​ឈ្មោះ ចាន់​ដា អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកលក់​ទូរ​សព្ទ័ ស្នាក់នៅ​ផ្ទះជួល​នៅ​សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឬ​ស្សី​កែវ ហេតុ​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​គាត់​និង​មិត្តភក្តិ​ម្នាក់​ទៀត​បាន​ចេញមក​ពី​កន្លែង​ផឹកស៊ី​នៅ​ហាង​មួយ លុះ​ពេល​ផឹក​ស្រវឹង​ហើយ​មាន​អារម្មណ៍​ចង់​រួមភេទ ក៏​បាន​នាំគ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ស្វាយរៀង 1D-3642 ក្នុង​បំណង​មក​យក​នារី​រកស៊ី​ផ្លូវ ភេទ​មក​ដេក ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ក៏​បាន​ឈប់​ម៉ូតូ​រួច​កំពុងតែ​តថ្លៃ​ជាមួយ​នារីៗ​រកស៊ី​ផ្លូវភេទ​ហើយ​ក៏​ត្រូវរ៉ូវ​គ្នា រួច​គាត់​ក៏​បាន​ឱ្យ​នាង​ឡើង​ម៉ូតូ​ទៅ​ជាមួយ ស្រាប់តែ​ពេលនោះ​គាត់​ក៏​បាន​លើ​ទូរ​សព្ទ័​និយាយ ក៏​នារី​នោះ​បាន​ឆក់យក​ទូរស័ព្ទ របស់​គាត់​ម៉ាក​សាំ​សុង​កាឡាក់ស៊ី រួច​ក៏​ហុច​ទៅ​ឱ្យ​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​ទៀត​ដែល​កំពុង​ឈរ​ក្បែរ​នោះ​រួច​ក៏​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង នៅសល់​តែ​នារី​ដែល​ធ្វើ​សកម្មភាព​លួច​ទូរ​សព្ទ័ របស់​បុរស​នេះ​ក៏​បាន​គេ​ចាប់វាយ​យ៉ាងដំណំ​ផងដែរ​។​
​ហើយ​បើ​តាម​ការនិយាយ​របស់​នារី​រកស៊ី​ផ្លូវភេទ​ខាងលើ​មានឈ្មោះ ស្រីភា អាយុ ៣៣​ឆ្នាំ មុខរបរ​រកស៊ី​ផ្លូវភេទ ស្នាក់នៅ​សង្កាត់  ទួល​សង្កែរ ខណ្ឌ​ឬ​ស្សី​កែវ នាង​ពិតជា​បានធ្វើ​សកម្មភាព​លួច​
​ទូរ​សព្ទ័​របស់​បុរស​ខាងលើ​ពិតមែន​។ បន្ទាប់ពី​កើតហេតុ​ប្រហែលជា​២០​នាទី​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​ក៏​ធ្វើការ​ឃាត់ខ្លួន​នារី​សង្ស័យ​ទៅ​សួរនាំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះ​ចក​ដើម្បី ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​

1 2 3