ស្រូវវស្សា២០១៧ប៉ះពាល់៧,១១៤ហិកតាខូចអស់១,៧៧១ហិកតា នៅខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖   លោកថាច់រតនា ប្រធាមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង បានអោយដឹងថា ដោយសារការបម្រែបម្រួលអាកាស់ធាតុ មានភាពរាំងស្ងួត និងមានភ្លៀងធ្លាក់នៅចុងរដូវវស្សា បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវវស្សា ចំនួន៧,១១៤ហិកតានិងខូចខាតអស់ចំនួន១,៧៧១ហិកតា បើប្រៀបធៀបទៅឆ្នាំ២០១៦ ទទួលបានទិន្នផលទាបជាង២០%។ ថ្លែងប្រាប់អោយដឹង
នៅថ្ងៃទី១៥វិច្ឆិកា២០១៧វេលាម៉ោង១១•០០នាទីព្រឹកលោកថាច់រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានអោយដឹងទៀតថា លទ្ធផល់ការងារផលិតកម្មកសិកម្មក្នុងក្រុង/ស្រុកទាំង០៨នៃ ខេត្តស្វាយរៀងមានផលប៉ះពាល់ជាងគេគឺស្រុកស្វាយជ្រំមានរហូត០៦ឃុំប៉ះពាល់៥,០០១ហិកតា ខូចស្រូវ​ស់៨០៣ហិកតា ហើយត្រូវស្តារឡើងវិញចំនួន
៦៩៩ហិកតា។លោកថាច់រតនា បន្តទៀតថា ការងារដាំដុះលើដំណាំស្រូវវស្សាទូទាំងខេត្ត បើតាមផែនការឆ្នាំ២០១៧ ១៦៧ ,០០០ហិកតា លទ្ធផលធ្វើស្រែ ពង្រោះនិងស្ទូងលើផ្ទៃដី១៦៧,៥២៩ហិកតា លើសផែនការ១០០,៣% ហើយបានទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិស្រូវវស្សា ជួបភាពរាំងស្ងួតនៅដើមវស្សា ប៉ះពាល់៤,៩៣០ហិក ខូច៨០៣ហិកតានៅស្រុកស្វាយជ្រំ។ដំណាំស្រូវលិចទឹកភ្លៀង ប៉ះពាល់២,១៧៥ហិកតា ខូច៩៦៨ហិកតា ក្នុងនោះប៉ះពាល់ខ្លាំង នៅស្រុក
កំពង់រោទ៌ ប៉ះពាល់១,០២៦ហិកតាខូច៥០៣ហិកតា ស្រុកចន្ទ្រា ប៉ះពាល់៧៧៣ហិកតាខូច៤៦៥ហិកតា ស្រុករំដួល១៨០ហិកតា ក្រុងបាវិតប៉ះពាល់៨៨ហិកតា ក្រុងស្វាយរៀងប៉ះពាល់៤៦ហិកតា។លោកថាច់រតនាបានបញ្ជាក់ថា ដោយ មានការចង្អុលបង្ហាញពីលោកអភិបាលនៃគណអភិបាលខេត្តនិងមានការគាំទ្រពីរអាជ្ញាធរខេត្ត សប្បុរសជនក្រុមការងារថ្នាក់ជាតិ បានផ្តល់ប្រេងម៉ាស៊ូត ដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវស្តារឡើងវិញបាន១,៣៤៧ហិកតា ហើយគិតមកដល់ថ្ងៃទី១៤ខែ វិច្ឆិកា ២០១៧នេះប្រមូលផលស្រូវបាន៣៦,២៣៧ហិកតា ទិន្នផលជាមធ្យមក្នុង១ហិកតា ចាប់ពី៣,១៩០ គីឡូក្រាមទៅ៣,២៥០គីឡូក្រាម។ហើយលោកអភិបាលនៃគណអភិបាលខេត្តបានបង្កើតគណកម្មការរកទីផ្សារជូនប្រជាកសិករ ដោយមានរោងម៉ាស៊ីនស្រូវនិងលក់ទៅប្រទេសវៀតណាម ដល់ព្រំដែនព្រៃវល្លិរ័ស្រុកកំពង់រោទ៌ ស្រូវចម្រុះ ក្នុង១គីឡូក្រាមតម្លៃ៨៥០រៀល ស្រូវអ៊ីអ៊ែរ័ ១គីឡូក្រាមតម្លៃ៨១០រៀល ហើយបើព្រៀបធៀបឆ្នាំ២០១៦ តម្លៃស្រូវបានខ្ពស់ជាង២០រៀល។ជម្រុញប្រជាកសិករបានធ្វើស្រូវប្រដេញទឹកនិងធ្វើស្រែប្រាំងឆ្នាំ២០១៧-២០១៨ តាមផែនការ២០,០០០ហិកតា ហើយបានភ្ជួររាស់គ្រឿងយន្តបាន៤,០៥៣ហិកតា ព្រោះស្ទូងបានចំនួន២,២១៦ហិកតា។
ស្រុករមាសហែកស្រូវល្អ ព្រោះស្ទូងបានលើសផែនការ១០១% នការ៣២,១០០ហិកតា បានទិន្នផលខ្ពស់ក្នុង១ហិកតាបាន៣តោន៤៥០គីឡូក្រាម។ដំណាំកសិឧស្សាហកម្ម ដំឡូងមី ចំណួន៦,០២៣ហិកតា ទិន្នផល ១ហិកតា១៧តោន ដំណាំអំពៅ ១,២១៨ហិកតា ទន្និផល៣៦តោន១ហិកតា។ លោកថាច់រតនា បានមានប្រសាសន៍ថា មន្ទីកសិកម្មបានលើកកម្ពស់ វិស័យកសិកម្មតាមរយៈការធ្វើស្រែបង្ហាញដោយ អនុវត្តន៍តាមគោលការណ៍ធម្មជាតិ តាមបែបជីវៈចម្រុះជាង៤០០កន្លែង (មានស្រូវ បន្លែ និងចិញ្ចឹមសត្វ)។អនុវត្តន៍តាមគោលការណ៍ ស៥ ជិត៤ពាន់កន្លែង។គឺ៖ ស១ ស្រះទឹក
ជីកស្រះធានាទឹកពេលមានភាពរាំងស្ងួត ។ ស២ ស្រូវ ពូជស្រូវស្រាល ឆ្លើយតបទៅនិងការប្រែប្រួលអាកាសធាតុ ស្រូវកណ្តាល។ស៣ សួនបន្លែ គ្រប់ប្រភេទ ។ស ៤ សត្វ ការចិញ្ចឹមសត្វជាលក្ចណៈគ្រួសារ គ្រួសារនីមួយៗ មានការចិញ្ចឹមសត្វ
មាន់ទា ផ្តោតតាមរយៈពេលខ្លី។ស៥ គឺ៖សុវត្ថិភាព ម្ហូបអាហារ (ស្រូវ បន្លែ ត្រីសាច់) មានសុវត្ថិភាពទាំងអ្នកផលិតទាំងអ្នក
ប្រើប្រាស់ឬបិរិភោគ៕