លោកឧកញ្ញាហ៊ុន ជានិងបក្សពួកដែលជាអ្នកមានអំណាចទាំងនោះដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំដោយសេរី

0

ខេត្តមណ្ឌលគិរី៖ ការប្រមូលទិញឈើប្រណិតនៅក្នុងទូទាំងខេត្តមណ្ឌលគិរីមានការដឹកជញ្ជូនជារៀងរាល់ថ្ងៃដោយមិនមានមន្រ្តីមានសម្ថកិច្ចណាហ៊ានប៉ះពាល់បានទេដោយមានលោកឧកញ្ញាហ៊ុន ជានៅពីក្រោយខ្នងពួកឈ្មួញរកសីុបទល្មើសព្រៃឈើទាំងអស់នោះ ហើយលោកឧកញ្ញាហ៊ុន ជានិងបក្សពួកដែលជសអ្នកមានអំណាចទាំងនោះដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំ ។

ការដឹកឈើប្រណិតចេញតាមច្រកដាក់ដាំនេះដែលមានមន្រ្តី គយច្រកចេញចូល ប៉ូលិសកាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ចខេត្ត វរៈការពារព្រំដែន៦១៣ជាអ្នកចាំមើលផ្លូវអោយពួករកសីុបទល្មើសផងនិងស្ថាប័ណ្ឌដែលពាក់ព័ន្ឋផ្សេងៗទៀតដែលនៅយាមតាមផ្លូវនោះ ប៉ុន្តែស្ថាប័នទាំងនោះប្រហែលជាត្រូវថ្នាំពុលក្រុមឈ្មួញដែលមានអំណាចអស់ហើយបានបើកកុងត្រូលអោយក្រុមឈ្មួញរកសីុបទល្មើសព្រៃឈើទាំងអស់នោះទៅដោយយ៉ាងរលូននិងមិនមានការបង្រ្កាបសោះ ។

បើតាមប្រភពប្រជាពលរដ្ឋដែលនៅក្នុងភូមិដាក់ដាំបានបង្ហើបប្រាប់អោយដឹងថាៈ មានរថយន្តម៉ាកឡង់គ្រីស័រ សុចសីស កាមរីហើម កាមរីស្វិត ដែលដឹកឈើទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ មួយយប់ៗមិនតិចជាង30 ទៅ 50ឡាននោះឡើយ ដោយដឹមជារៀងរាល់ថ្ងៃ គេមិនដេលឃើញមានមន្រ្តីជំនាញនិងមន្រ្តីដែលពាក់ព័ន្ឋណាមកធ្វើការបង្រ្គាបម្តងណាឡើយគេឃើញតែមន្រ្តីទាំងអស់នោះអង្គុយចាំយកលុយពីក្រុមរកសុីបទល្មើសទាំងអស់នោះទៅវិញ ។

ពាក់ព័ន្ឋនិងរឿងនេះដែលអ្នកយកពត៌មានទូរទស្សន៍អប្សរាយើងមិនអាចសុំការបំភ្លឺពីប៉ូលិសកាំកុងត្រូល គយច្រក វិរៈការពារព្រំដែន៦១៣បាននោះទេព្រោះខលទៅមិនចូលទាំងអស់ ។ ខេមរា