មនុស្សចំនួន៥ប្រាក់បានរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរ

0

អួង វឹង 3:
កោះកុង ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៥ប្រាក់បានរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចររវាងរថយន្ត២គ្រឿងដែលបានព្រលះគ្នាទាំងកណ្តាលយប់នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំនុចស្ពានអូម្ក៉ាក់គីឡូម៉ែត្រលេខ៥៥.៥៦ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកមុទុមសាគរ ខេត្តកោះកុង ។
យោងតាមប្រភពពីសាក្សីបានអោយដឹងថា រថយន្តទាំង២ខាងលើ១មានម៉ាកISUZUពាក់ស្លាកលេខថៃ៦២៦២៦២ និងបានបើកបរដោយជនថៃផ្ទាល់ធ្វើដំណើរពីភ្នំពេញទៅកោះកុងរួចបានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ព័ណស ពាក់ស្លាកលេខភ្នំពេញ៣B.៥៥៦៨ បណ្តាលអោយរថយន្តរងការខួចខាតធ្ងន់ធ្ងរ និងមនុស្សចំនួន៥នាក់បានរងរបួសធ្ងន់ផងដែរ។
ចំណែកមូលហេតុដែលបណ្តាលអោយរថយន្តទាំង២គ្រឿងបុកគ្នាពេញទំហឹងបែបនេះគឺបណ្តាលមកពីផ្លូវកោងហើយការបើកបរមានល្បឿននិងរួមទាំងមិនប្រកាន់ស្តាំផងទើបបណ្តាលអោយទៅជាគ្រោះថ្នាក់បែបនេះ ។
ប្រភពដដែលបានបន្តថារថយន្តដែលបើកបរដោយជនជាតិថៃនោះ គឺបានដឹករថយន្តប្រណាំង១គ្រឿងពាក់ស្លាលេខ2AY2222 យកចេញទៅប្រទេសថៃ ដែលមានតម្លៃរហូតដល់ទៅរាប់លានដុល្លារឯណ្ណោះ ហើយរថយន្តប្រណាំង១គ្រឿងនេះត្រូវបានគេបានស្គាល់ថាជារថយន្តរបស់លោកឩកញ្ញា ហ៊ុន តូ ចំណែកឯរថយន្ត១គ្រឿងទៀតជារថយន្តដឹកទំនិញរបស់លោកឩកញ្ញា កៀ ធី ។
លោក សុខ ថន អធិការស្រុកបុទុមសាគរបានអោយដឹងថា រថយន្តទាំង២គ្រឿងខាងលើមិនទាន់ដឹងថាខាងណាត្រូវឬខុសនៅឡើយនោះទេ ហើយរថយន្តនេះខាងសមត្ថកិច្ចនឹងធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបុទុមសាគរសិនដើម្បីរងចាំការដោះស្រាយ ។
សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរ១នេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការយាមកាមយ៉ាងតឹងរឹងនៅកន្លែងកើតហេតុ ៕