ប្រជាសហគមន៍ជនជាតិដើមភាគតិចបានកំពង់ចោទប្រកាន់លោឧកញា សឹង្ហ សំអុលជាអ្នកកាប់បំផ្លាញព្រៃឈើយ៉ាងរង្គៀលនៅខេត្តមណ្ឌលគិរី

0

ខេត្តមណ្ឌល​គី​រី​ ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា លោក ឧកញ៉ាសិង្ហ សំអុល ដែលគេស្គាល់ថា ជាឈ្មួញជួញឈើខុសច្បាប់ ដែលល្បីល្បាញយូរលង់ណាស់មកហើយ បានសម្រុកដឹកឈើទៅកាន់ប្រទេសវៀតណាម យ៉ាងហោចណាស់ក្នុង១ថ្ងៃៗ១៥ឡានយីឌុបខ្នាតយក្សនោះឡើយត្រូវបានដឹកចេញពីក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ សាន់ យកទៅលក់ប្រទេសវៀតណាមដោយសេរីដែលជ្រកក្រោមស្លាកឈើមានច្បាប់ ហើយឈើឧញ្ញារូបនេះពុំមានច្បាប់នោះទេ ហើយឈើមានច្បាប់គេទុកអោយដេកនៅនិងកន្លែង រីឯឈើស្របច្បាប់វិញគេកាប់និងដឹកជញ្ជូនពីក្រៅក្រុមហ៊ន់មកដាក់លើឡានដឹកជញ្ជូនទៅប្រទេសវៀតណាមតែម្តងដែលដូចពាក្យចាស់លោកពោលថាកន្ទេលធំបន្លំដេក។

តាម​សេចក្ដីរាយការណ៍ ​ពី​ប្រជាពលរដ្ឋ​និងប្រជាសហគមន៍ជនជាតិដើមភាគតិចបាន​ឲ្យ​ដឹងថា​៖ ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​ចេញពី​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ សាន់ របស់​ឧ​ញ៉ា សឹង្ហ សំអុល ជាទីកន្លែងដែលលោកឧ​ញ៉ាខ្មូតរូបនេះកាប់បំផ្លាញនិងរុករាន្តយកឈើទៅលក់យ៉ាងអាណាធិបត្យេយ៍ហើយឈើទាំងនោះ​ត្រូវបាន​គេ​ដឹក​ទៅកាន់​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​តាម​ខេត្តក្រចេះ និងស្រុកស្នួល គួរ​បញ្ជាក់ផងដែរថា ឧ​ញ៉ា សិង្ហ សំអុល គឺជា​មុខសញ្ញា នៃ​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ត្រូវបាន​ចង្អុលបង្ហាញ​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​កន្លងមក ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ។ ប៉ុន្តែ​បើទោះជា​ដូច្នេះ​ក្ដី រហូតមកដល់​ពេលនេះគេឃើញឧញា សិង្ហ សំអុលនៅតែកាប់បំផ្លាញព្រៃឈើដដេែល។

ប្រជាពលរដ្ឋ​និងប្រជាសហគមន៍ជនជាតិដើមភាគតិចបាន​បន្តទៀតថាការកាប់បំផ្លាញឈើទាំងនេះពួកគាត់បានត្រឹមតែឈរមើលគេដឹកឈើទាំងនោះយកទៅដាក់ក្នុងឡានយីឌុបដើម្បីដឹកជញ្ជូនបន្តរប្រទេសវៀតណាម ការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គៀបែបនេះ ធ្វើអោយកន្លែងដែលមានព្រៃសម្រាប់សត្វរសនៅឥឡូវបែរទៅជាគ្មានព្រៃសម្រាប់សត្វរសនៅទៅវិញ ធ្វើយ៉ាងសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរីពិតជារលាយជាក់ជាមិនខានឡើយ។

បើតាសូមណូមពររបស់ប្រជាពលរដ្ឋ​និងប្រជាសហគមន៍ជនជាតិដើមភាគតិចសូមអោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីលោកស ចម្រុង
អភិបាលខត្តក្រចេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងឯកឧត្តម ឱម យិនទៀង អង្គភាពប្រឆាំងអំពើពុករលួយ មានវិធានការនិងសុើបអង្កេតលើមន្ត្រីពុករលួយដែលឃុបឃិតជាមួយឧកញាសឹង្ហ សំអុល នេះផងចុះទាន បើពុំនោះទេព្រដែនជម្រកសត្វព្រៃភ្នំព្រេចពិតជារលាយដោយសារស្នារដៃឧកញាខ្មូតរូបនេះជាក់ជាមិនខាន៕