ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​នៅក្នុង​ផ្ទះ​ជាប់​ពាក់ ព័ន្ធ​ក្នុង​ប្រើប្រាស់​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៤​នាក់​នេះ​ត្រូវបាន លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​សៀមរាប​បញ្ជា​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការណ៍​ជាមួយ នគរបាល​ក្រុង និង កម្លាំង​ប៉ុស្តិ៍នគរបាល​

រដ្ឋបាល​សង្កាត់​ស្លក្រាម ក្រុង និង ខេត្តសៀមរាប ធ្វើការ​ចាប់​ឃាត់ខ្លួន​និង​ធ្វើ​ការឆែកឆេរ​នៅក្នុង​ផ្ទះ​របស់​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ស្ថិតនៅក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។  បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​កំណត់​នូវ​មុខសញ្ញា​បាន​ហើយ​នោះ ដោយ​ប្រព្រឹត្ត​ការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែមិថុនា ឆ្នាំ​២០១៤ ។ ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​នេះ សមត្ថកិច្ច បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៤​នាក់​នេះ និង បាន​រកឃើញ​នូវ​វត្ថុតាង​មួយ​ចំនួន​ជា​ឩ​បករ​ណ៍​ច្នៃ​ជក់​គ្រឿងញៀន​និង​សម្ភារ​:​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួន​ទៀត​ផង​ដែរ ។ ដោយ​លោក​វរសេនីយ៍ឯក អ៊ុំ អម​រា ស្នងការរង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​និង​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បញ្ជាក់​ដល់​អ្នក​យក​ព័ត៍មាន​យើង​ថា​ដោយ​អនុវត្ត​តាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថ្វេ​ដង​ផង​នោះ ។​បើ​ទោះបីជា​ក្រុម​អ្នក​ប្រើប្រាស់​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ខំប្រឹង​ប្រើ​គ្រប់​រូបភាព​បែបណាក៏ដោយ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ក៏​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ។ បច្ចុប្បន្ន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៤​នាក់​នេះ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត​កាលពី​ព្រឹក​ថ្ងៃ​ខែ​កើតហេតុ​ខាងលើ ៕​

Image1 Image2 Image3 Image5