ខេត្តព្រះសីហនុ៖គណៈប្រតិភូខេត្ត អានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចូលសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទំនាក់ទំនងវិនិយោគនិងរិតចំណងមិត្តភាពអោយកាន់តែប្រសើរថែមទៀត។
គោលបំណងនេះត្រូវបានរំលេចឡើងក្នុងជំនួបមួយនារសៀល ថ្ងៃទី ២១.១១.១៧ ដែលខាងភាគីខេត្តអានយ៉ាង ដឹកនាំដោយលោកស្រី ង្វៀន ធីយានញី នាយកមជ្ឈមណ្ទលជម្រុញពាណិជ្ជកម្ម និងវិនិយោគខេត្តអានយ៉ាង។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៏យ៉ាងកក់ក្តៅ និងបានបង្ហាញអំពីសក្តានុពលខេត្តព្រះសីហនុ ដើម្បីអោយគណៈប្រតិភូបានជ្រាបផងដែរ។
លោកស្រី ប្រធានគណៈប្រតិភូ មានប្រសាសន៏បញ្ជាក់ថា៖ ដំណើរទស្សនៈកិច្ចលើកនេះមានគោលបំណងសំខាន់២៖
១.ការស្វែងរកកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងខេត្តអានយ៉ាង-ខេត្តព្រះសីហនុ ។
២.បង្កើនការរិតចំណងសាមគ្គីភាពកម្ពុជា-វៀតណាម(ខេត្តអានយ៉ាងនិងខេត្តព្រះសីហនុ)។
ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមដើម្បីធ្វើកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុបានបង្ហាញនូវការស្វាគមន៏ ចំពោះបំណងរបស់គណៈប្រតិភូខេត្តអានយ៉ាងដើម្បីបង្កើតការវិនិយោគជាមួយខេត្តព្រះសីហនុក៍ដូចជាការបន្តរិតចំណងសាមគ្គីភាពយូរអង្វែងជាមួយមិត្តវៀតណាម៕