ខេត្តកំពត ៖ ត្រពាំងទឹកមួយកន្លែង ទសវត្សរ៍ឆ្នាំ៧០មួយកន្លែង ស្ថិតនៅក្នុងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច កំពុងរងការចាក់លុប ហេីយពលរដ្ឋច្រើនគ្រួសារតវ៉ាកុំឱ្យអាជ្ញារធរជួយអន្តរាគមន៍ ។
ក្រុមអ្នកភូមិនិយាយថា ត្រពាំងទឹកមួយនេះ មានបណ្តោយ១៥ម៉ែតនិងទទឹង២៥ម៉ែត ត្រូវបានឈ្មោះ គៅ ឆេន ចាក់លុប ធ្វេីជា កម្មសិទ្ធិ មិនញញេីត ច្បាប់បន្តិចសោះ។ពលរដ្ឋបានអោយដឹងទៀតថា ត្រពាំងទឹក មួយនេះ ជារបស់ លោកស្រី ខៀវ កេង អាយុ៦៥ឆាំ្ន និង ប្ដីរបស់គាត់ឈ្មោះ ខូវ យន់ បានកាន់កាប់តាំងពីឆ្នាំ ១៩៨០មកម្លេះ តែអីលូវនេះ លោក គៅ ឆេន បានចាក់លុបហេីយ ថែមទាំង យកស្វាយ មកដាំ នៅលេីដី នោះទៀត ហេីយ អាជ្ញារធរ មូលដ្ឋានបានត្រឹម តែឈមេីល បេីតាមប្រភព ពីប្រជាពលរដ្ឋ បានប្រាប់ ខេមរា ថាលោក គៅ ឆេន និយាយ ទៅកាន់ មេឃុំ កំពង់ត្រាចខាងកេីតថា ត្រពាំង ទឹកមួយនេះខ្ញំយកអោយបាន ខ្លាចអីគេយកគ្រប់តែគ្នា ហេីយលោក ស្រីមេឃុំ បានតែឈញញឹម ទៅវិញ។ ក្រុមអ្នកភូមិ បាននិយាយថា ពួកគាត់ បានដាក់ពាក្យ បណ្តឹង ទៅអាជ្ញាធរ មូលដ្ឋាន ជាច្រេីនសារមកហេីយ តែមិនមាន ដំណោះស្រាយយ៉ាង ណានោះទេ គ្រាន់តែឃេីញ អាជ្ញាធរ មកមេីល តែត្រពាំងទឹកនោះ ត្រូវបានគេ ចាក់លុបបាត់ ទៅហេីយ។
លោក គៅ ឆេន ធ្លាប់និយាយប្រាប់ អ្នកកាសែតថា មុននិងលោក ចាក់លុបត្រពាំងទឹកនេះ គឺលោកមាន ច្បាប់ត្រឹមត្រូវ ប៉ុន្តែ លោក គៅ ឆេន មិនបានយកមក បង្ហាញ ក្រុមអ្នកកាសែត និងអាជ្ញធរទេ មិនដឹងថាមានឬមិនមែននោះទេ។លោក អូន ខន អភិបាលស្រុក កំពង់ត្រាច បានអោយ ដឹងថា លោក បានចុះទៅពិនិត្យមេីលហេីីយ ហេីយក៍បានប្រាប់ទៅ អ្នកដែលចាក់លុប ត្រពាំងនេះដែរ បេីអ្នកចាក់លុប ត្រូវតែ កាយចេញវិញ បេីមិនព្រមកាយ ស្រុកនិងយកគ្រឿងចក្រមកចាយដោយខ្លូនឯង ដេីម្បីទុក អោយប្រជាពលរដ្ឋ ប្រីេប្រាស់ លោកអភិបាលស្រុក បានបញ្ជាក់ថា រឿងនេះលោក ទេីបតែដឹងទេ មានទំនាស់តាំង ពីលោក អ៑ុម ស៉ីណាត នៅធ្វេីជា អភិបាលស្រុក ហេីយលោក ទេីបតែមកកាន់ តំណែងថ្មីទេ ទោះបីយ៉ាងណាក៍ដោយ រូបលោកនិងខិតខំរកដំណោះស្រាយជូនប្រជាពលរដ្ឋ។