រាជធានីភ្នំពេញ៖ ហេតុការភ្ងាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង7 និង30 នាទីព្រឹកថ្ងៃទី17 ខែមិថុនា ឆ្នាំ2014នៅចំណុចភូមិទួលគោក ក្រុមទី12 ស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបន្ទាប់ពីបុរសម្នាក់ដែលជាឪពុកខាងប្រុសបានតាមរកឃើញកូនប្រុសរបស់គាត់មកស្នាក់នៅផ្ទះជួលជាមួយប្រពន្ធចុង។
បើតាមនារីម្នាក់ឈ្មោះ គៀប ផល្លីន ភេទស្រី អាយុ29ឆ្នាំជាប្រពន្ធដើមស្នាក់នៅភូមិប៉ាលីល័យ2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានស្រុកកំណើតនៅភូមិតាក្រិត ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានប្រាប់អោយដឹងថា៖ នាងជាប្រពន្ធពេញច្បាប់ហើយបានរៀបការតាមប្រពៃណីតាំងពីឆ្នាំ2006 មកម្លេះរហូតមកដល់ពេលនេះនាងបានកូនចំនួន2នាក់ហើយគឺស្រីទាំង2ហើយកូនច្បងស្រីពេលនេះអាយុបាន7 ឆ្នាំហើយចំណែកកូនស្រីប្អូនទើបតែបាន1ឆ្នាំកន្លះប៉ុណ្ណោះ។
តាំងតែពីរៀបការមកប្ដីរបស់នាងឈ្មោះ ស៊ុន ចន្ទ័ អេង ភេទប្រុស អាយុ28 ឆ្នាំមិនដែលមានបញ្ហាអ្វីនឹងគ្នាទេហើយនាងក៍បាននាំគ្នាទៅរកសីុនៅប៉ោយប៉ែតលក់ខោអាវនៅផ្សារោងក្លឿ ទឹកដីថៃ ស្រាប់តែប្រហែល1ឆ្នាំកន្លងមកនេះស្រាប់តែប្ដីរបស់នាងមានសភាពប្លែកៗមិនខំរកសីុទេដើរលេងចាត់ពីផ្ទះទៀតផងលុះពេលដែលនាងសម្រាលកូនបាន2ខែស្រាប់តែប្ដីកំហូចរូបនេះចុះចេញពីផ្ទះទៅលួចមានស្រីថ្មីជួលបន្ទប់ស្នាក់នៅជាមួយគ្នាដោយទុកអោយនាងនៅរកសីុតែម្នាក់ឯងហើយនាងក៍មិនដែលទៅតាមរកប្ដីដែរព្រោះរវល់លក់ដូរស្រាប់តែកាលពីថ្ងៃទី1
ខែមិថុនា ឆ្នាំ2014 ស្រាប់តែឪពុកក្មេងរបស់នាងបានហៅនាងអោយមកភ្នំពេញហើយបាននាំគ្នាទៅស្រុកកំណើតដើម្បីនិយាយផ្សះផ្សាអោយត្រូវរ៉ូវគ្នាវិញនៅមុខឪពុកម្ដាយរបស់នាងដោយនឹកឃើញថា នាងមិនចងក្លាយជាស្ត្រីមេម៉ាយហើយកូនកំព្រាឪពុកនោះក៍យល់ព្រមត្រូវវិញហើយនាងនិងប្ដីរបស់នាងក៍បាននាំគ្នាមករសនៅរកសីុនៅប៉ោយប៉ែតវិញដោយភាពសុខសប្បាយ។តែលុះដល់ថ្ងៃទី14 ខែមិថុនា ឆ្នាំ2014 វេលាម៉ោង11និង00 នាទីស្រាប់តែលេចមុខនារីម្នាក់ដែលអះអាងថាជាប្រពន្ធចុងរបស់ប្ដីនាងមកអុកឡុកហើយគំរាមនៅកន្លែងនាងលក់ខោអាវ
ក្នុងផ្សារោងក្លឿដោយឃើញហេតុការបែបនេះនាងក៍បានអោយប្ដីរបស់នាងចេញទៅដោះស្រាយបញ្ហាជាមួយនារីរូបនោះអោយចប់ចាប់ពីពេលនោះមកស្រាប់តែបាត់ប្ដីរបស់នាងរហូតហើយនាងក៍បានទូរស័ព្ទប្រាប់ឪពុកក្មេងរបស់នាងលុះដល់ថ្ងៃទី16 ខែមិថុនា ឆ្នាំ2014ឪពុកក្មេករបស់នាងបានអោយនាងឡើងមកភ្នំពេញហើយតាមរកប្ដីរបស់នាងបន្ទាប់ពីសើុបអស់រយះពេលមួយយប់ទើបរកឃើញប្ដីរបស់នាងកំពុងតែស្នាក់នៅផ្ទះជួលជាមួយប្រពន្ធចុងយ៉ាងរំភើយទើបនាងនឹងឪពុកក្មេកបានទៅប្ដឹងសមត្តកិច្ចប៉ុស្តិ៍ទួលសង្កែអោយហៅមកដោះស្រាយ
គ្នានៅប៉ុស្តិ៍នារីដែលជាប្រពន្ធចុងគឺក្លាហានទៅតាមយកប្ដីពីផ្ទះប្រពន្ធដើមមកវិញនោះឈ្មោះ អេង ចន្ធី ភេទស្រី អាយុ26ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវ598 ក្រុមទី12 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ អ្វីដែលគួរអោយហួសចិត្តនោះពេលដែលសមត្តកិច្ចហៅនារីដែលជាប្រពន្ធចុងនោះមកដោះស្រាយនៅបុ៉ស្តិ៍ទួលសង្កែនោះមានអ្នកសារព័តមានបានចូលទៅផ្ដិតរូបភាពដើម្បីផ្សាយព័តមានស្រាប់តែនារីដែលជាប្រពន្ធចុងរូបនោះបានជេរប្រមាថអ្នកយក
ព័តមានដោយពាក្យអសុរស្យជាច្រើនមិនតែប៉ុណ្ណោះនារីក្លាហានរូបនោះបានយកសោគប់អ្នកយកព័តមានមុខសមត្តកិច្ចទៀតផងគេមិនដឹងថានារីរូបនោះអាងខ្នងខាងណាទេបានជាប្រហើនបែបនេះយកប្ដីគេហើយជេរប្រមាថនិងគប់អ្នកយកព័តមានទៀត។ សមត្តកិច្ចបានសប្របសម្រួលអោយភាគីទាំងសងខាងធ្វើកិច្ចសន្យាដោយអោយភាគីខាងប្រពន្ធចុងឈប់មានការទាក់ទងជាមួយនិងប្ដីរបស់គេទៀតចាប់ពីពេលនេះតទៅចំណែកខាងប្រពន្ធចុងក៍យល់ព្រមតាមសំណើរខាងលើនេះ៕