ជនរងគ្រោះ​ជាច្រើន​នាក់​បាន​ស្លាប់ បន្ទាប់ពី​ក្រុម​ខ្មាន់កាំភ្លើង​បាន បើក​ការ​វាយ ប្រហារ ដោយ​ហឹ​ង្សា​មួយ​ទៅលើ​សណ្ឋាគារ និង ស្ថានីយ៍​ប៉ូលីស​ក្នុង

0

ប្រទេស​កេ​ន​យ៉ា​ ​ពួក​ឧទ្ទាម​បះបោរ Al-Shabaab ក្នុងប្រទេស​សូ​ម៉ាលី បានប្រកាស​ទទួលខុស​ត្រូវ ទាំំ​ង​ស្រុង​ចំពោះ​ករណី​វាយប្រហារ​ដោយ​ហឹ​ង្សា នៅឯ​តំបន់រ​ម្មណី​យ៍​ដ្ឋា​ន​ដ៏​ពេញ និយម​បំផុត​មួយ​ក្នុងប្រទេស​កេ​ន​យ៉ា​កាលពី​ថ្ងៃ អាទិត្យ ចុង​សប្តាហ៍​មុននេះ ។​ ​យោងទៅតាម​ប្រភពពី​ក្រុមមន្ត្រី​អាជ្ញាធរ​ក្នុង​តំបន់ បាន​បញ្ជាក់ថា ក្រុម​ខ្មាន់​កាំ ភ្លើង​បានធ្វើ​ឧទ្ទាម​កម្ម​ទៅលើ​តំបន់ឆ្នេរ​ក្នុង​ក្រុង Mpeketoni ដែល​ស្ថិត​នៅក្បែរ​តំបន់ ដែន​កោះ Lamu ហើយ​ជា​លទ្ធផល​នោះ មាន​ជនរងគ្រោះ​ប្រមាណ​ជា ៤៨ នាក់ បានទទួល​មរណៈភាព ។

ស្របពេល​ជាមួយគ្នា​នោះដែរ ពួក​ឧទ្ទាម​បះបោរ Al-Shabaab បាន​និយាយថា ការប្រើ​ហឹ​ង្សា​ខាងលើនេះ គឺជា​ការសង​សឹក​ទៅនឹង​របប​គាបសង្កត់​ដ៏​ឃោ​ឃៅ​របស់​ពួក​សាសនា​ឥស្លាម និង ការចូល​ទន្ទ្រាន​លុកលុយ​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​សូ​ម៉ាលី​ពី​សំណាក់​កង​យោធា​កេ​ន​យ៉ា ។ ​លើសពីនេះ​ទៀត ពួក​សកម្មប្រយុទ្ធ Al-Sh abaab ក៏បាន​ប្រកាស​ព្រមាន​ទៅកាន់​អ្នក​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ត្រូវ​ប្រញាប់​ចាក​ចេញពី​តំបន់​នានា ដែល​ពួកគេ​បានប្រកាស​ត្រៀម​នឹងធ្វើ​ការវាយប្រហារ​ក្នុងប្រទេស​កេ​ន​យ៉ា​ផងដែរ ៕1 4 5