​បុរស​ពីរ​នាក់​ឳ​ពុក​មា និង​ក្មួយ ដើ​ចូល​ព្រៃ​រក​អូស​ ​ត្រូវ​សត្វ​ខ្លាក​ន្ទ្រោ​ប​ខាំ ស្ទឺ​ស្លាប់​ស្ទឺ​រស់​

0

ខេត្តពោធិសាត់ ៖ ​បុរស​ម្នាក់​រងរបួស​ស្ទើ​ស្លាប់​ស្ទើរ​ស់ និង​ម្នាក់ទៀត​របួសស្រាល ខណៈ​ពួកគេ នាំគ្នា​ចូល​ព្រៃ​រក​អូស ត្រូវ​សត្វ​ខ្លា ពួន​សម្ងំ​ស្ទាក់​ហក់​កន្ទ្រប់​ខាំ តែ​ត្រូវ​បុរស​ទាំងពីរ​នាក់ តដៃ​វាយ​រយៈពេល​ជិត​១​ម៉ោង បណ្តាលអោយ​សត្វ​ខ្លា​រងរបួស ទាល់​អស់ចិត្ត​ក៏​ដើរ​ចេញទៅ ។ ហេតុការណ៍​មនុស្ស​ពីរ​នាក់​ប្រយុទ្ធ​គ្នា ជាមួយ​សត្វ​ខ្លា បណ្តាលអោយ​រងរបួស​ដូចគ្នានេះ បានកើត​ទ្បើង ត្រង់ចំនុច​កោះ​ក្រូច​ស្តី ក្នុងភូមិ​ខ្សេ​ត​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាម​ការអះអាង​ពី​នគរបាល ប៉ុ​សិ៍ស​ន្ទ្រែ បានអោយដឹងថា បុរស​ទាំងពីរ​នាក់ ជា​ឳ​ពុក​មា និង​ក្មួយ ឳ​ពុក​មា​ឈ្មោះ ងឹ​ម ងេ​ន អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​គល់​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​បុរស​ជា​ក្មួយ​ឈ្មោះ នេ​ត ឆា​រ៉ា អាយុ​២៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ស្រែ​ព​ពាយ ស្រុក​ខាងលើ ។​

នគរបាល​បាន​បន្តទៀតថា បើតាម​ការរៀបរាប់​ពី​បុរស​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ពួកគាត់​នាំគ្នា​ដើរ ចូល​ព្រៃ ក្នុង​បំណង​ទៅរក​អុស លុះដល់​កន្លែងកើតហេតុ ស្រាប់តែ​សត្វ​ខ្លា ដែល​មិនដឹងថា វា​ពួន​សម្ងំ​តាំងពី​ពេលណា​ទេ ស្រាប់តែ​ហក់​កន្ទ្រប់​លើ​ក្មួយ​របស់គាត់ ឈ្មោះ នេ​ត ឆា​រ៉ា ភ្លាមនោះ​គាត់​ក៏​ស្ទុះ​ចូលទៅ​ជួយ វា​ក៏​ងាក​មក​បំរុង​ខាំ​គាត់​វិញ​ម្តង ចំនែក​ក្មួយប្រុស​គាត់​ភ័យ​ពេក ក៏​រត់​ទ្បើង​ដើមឈើ​បាត់ ។​ ​

ប្រភព​បន្តទៀតថា មុនដំបូង​គាត់​ស្ទើ​តែ​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​ទេ ហើយ​ម្យ៉ាងវិញទៀត ក្មួយ​គាត់​ទ្បើង​ដើមឈើ​ចោល​គាត់​បាត់​ទៀត ប៉ុន្តែ​គាត់​ពង្រឹង​អារម្មណ៍​បាន ក៏​ប្រយុទ្ធ​គ្នា​បន្ត​ជាមួយ​សត្វ​ខ្លា គាត់​កាប់​វា​ត្រូវ​ច្រើន​ដែរ តែ​គាត់​ចាំ​មិន​បានទេ ថា​គាត់​កាប់​វា​ត្រូវ​ត្រង់​ណាខ្លះ​នោះ តែ​គាត់​ចាំបាន នៅពេលដែល​គាត់​ដួល សត្វ​ខ្លា​វា​ហក់​មក​បំរុង​ហាមាត់​ខាំ ពេលនោះ​កាត់​ក៏​យក​កាំបិទផ្គាក់ កាប់​ចំ​មាត់​វា​ទៀត ធ្វើ​ឲ្យ​មាត់​វា រហែក​មាត់​ទាំងសង់ខាង ហើយ​វា​ក៏​រត់​ចេញទៅ គាត់​ប្រឹង​ងើប​បានត្រឹមតែ​លុតជង្គង់ ខ្លា​កំណាច​នោះ ក៏​មក​ម្តងទៀត គាត់​កាប់​ចំ​ច​ង្កូ​វ​ច្រមុះ​ពេញទំហឹង

មួយ​ផ្គាក់​ទៀត ធ្វើអោយ​ខ្លា​ក្រវីក្បាល ដើរចេញ​តែម្តង ចាប់​ពេលនោះ គាត់​ក៏​លែង​ដឹងខ្លួន​ទាំងអស់ ស្រាប់តែ​ដឹងខ្លួន​ទ្បើង គាត់​ក៏​នៅក្នុង​មន្ទីរពេទ្យ ស្រុក​ភ្នំក្រវាញ​តែម្តងទៅ ។​ ​ប្រភពពី​នគរបាល បានបញ្ជាក់​ទៀតថា នៅពេល​គាត់​ដួ​កស​ន្លា​ប់ ដោយ​រងរបួស​សុះសាច់ ហើយ​សត្វ​ខ្លា ដើរគេច​ទៅ​បាត់ ក្មួយ​គាត់​ចុះ​ពី​ចុងឈើ អោយ​គេឯង​ជួយ​សែង​ឳ​ពុក​មា រក​ភូមិ​ក្បែៗ​នោះ ដើម្បី​រក​ម៉ូតូ​ដឹក​គា​ត់ម​ទៅ​មន្ទី​ពេទ្យ ៕1 2 4