បង្ហាញ​មុខសញ្ញា ចោរប្លន់​ម៉ូតូ​ធំ និង​រថយន្ត​សាំ​យ៉ុង​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​នាពេល​កន្លង​ម​

0

​ ​ភ្នំពេញ ៖ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​សន្ន​សីទ​កាសែត បង្ហាញ​មុខសញ្ញា​ចោរប្លន់ ម៉ូតូ​ធំ និង​ប្លន់ និង​លួច​រថយន្ត សាំ​យ៉ុង​ប្រភេទ​១២​កៅអី ក្រោម​វត្តមាន របស់ លោក​ឧ​ត្ត​ម សេនីយ៍ ជួន ណា ស្នងការរង នគរបាល រាជធានី​ភ្នំពេញ និង​ជា​ប្រធាន ការិយាល័យ កណ្តាល​យុត្តិធម៌​រិន្ទ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៤ ។​ ​

សូមបញ្ជាក់ថា ការិយាល័យ​កណ្ដាល នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ ឈានទៅ ដល់​ធ្វើការ ឃាត់ខ្លួន បាន​ជនសង្ស័យ​០៣ នាក់ ក្នុងចំណោម ជនសង្ស័យ​ទាំង​០៣ នាក់​មាន​ម្នាក់ មាន​ដីការ​ចាប់ខ្លួន បានធ្វើការ​ឃាត់ខ្លួន នៅ​ចំណុច​មុខ​វត្ត​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ ក្នុងនោះ ដកហូត​បាន​រថយន្ត​០៣​គ្រឿង និង​ដកហូត​បាន អាវុធខ្លី​០១​ដើម ម៉ាក​រ៉ូឡូ ពណ៌​ស គ្មាន​លេខ គ្រាប់​ចំនួន​០៦​គ្រាប់ ។​ ​មន្ត្រីនគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ ឃួន សារ៉ាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជួសជុលរ​ថយ​ន្ត ស្នាក់​នៅផ្ទះ​លេខ​២៦០ ផ្លូវ​១៦៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​។

ជនសង្ស័យ​ទី​២ ឈ្មោះ មាន មុំ ភេទ​ប្រុស អាយុ​៣០ ឆ្នាំ មុខរបរ​ស្នាក់ នៅ​មិន​ពិតប្រាកដ ។​ ​ជនសង្ស័យ​ទី​៣ ឈ្មោះ ឡុង សំបូរ ភេទ​ប្រុស អាយុ​២២ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល​ម្ដុំ​រថភ្លើង សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ស្នងការរង រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ខាងលើនេះ សមត្ថកិច្ច​បានធ្វើការ ស្រាវជ្រាវ និង​កំណត់​មុខ សញ្ញា​យ៉ាងច្បាស់ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​តែម្តង ។​

​ករណី​ទី​១ គឺ​ករណី​លួច​រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ 2L-0274 ធ្វើ​សកម្មភាព​លួច នៅមុខ​ផ្ទះ​លេខ​៣៤ A ផ្លូវ​លេខ ៥០៦ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ ជនរងគ្រោះ ឈ្មោះ CARANGIAN ។ ករណី​ទី​២ គឺជា​ករណី​លួច រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ស ដែល​ចត​នៅផ្ទះ​ជួល មុខ​ស្ថានីយ៍ ទូរទស្សន៍ បា​យ័ន្ត​ថ្មី ផ្លូវ​សឡា សង្កាត់​ស្ទឹងមានជ័យ ជនរងគ្រោះ​ឈ្មោះ តូច សូ​នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ ករណី​ទី​៣ លួច​រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​លឿង ។

ជនរងគ្រោះ ឈ្មោះ ភី គង់ អាយុ​២៧ ឆ្នាំ ស្នាក់នៅ បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ក្បាលដំរី សង្កា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ករណី​ទី​៤ ចាប់​តាម​ដីកា​ពី បទ​លួច​មាន​ស្ថាន ទម្ងន់ទោស ដោយសារ​មរណភាព នៃ​ជនរងគ្រោះ និង​ទទួល ផល​ចោរកម្ម​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣ នាក់​ខាងលើនេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ចាត់ការ តាមផ្លូវ​ច្បាប់ ៕2 4 5 1