អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ  ដឹកនាំកម្លាំងចម្រុះ ចុះរុះរើសង្វៀនជល់មាន់ខុសច្បាប់នៅស្រុកបាទី

0

ខេត្តតាកែវ ៖  កម្លាំងគណៈបញ្ជាការឯកភាពខេត្តតាកែវដឹកនាំដោយ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ សម្របសម្រួលនិតិវិធីដោយលោក ជ័យ

រិទ្ធី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តតាកែវបានចុះរុះរើនិងបិទទីតាំងប្រជល់មាន់និងល្បែងស៊ីសងខុសច្បាប់ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងលើកឃុំកណ្តឹងស្រុកបាទីខេត្តតាកែវកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧នេះការចុះបង្រ្កាបមានកងកម្លាំងចម្រុះ ដែលក្នុងនោះមានឯកឧត្តម ឧត្តមសេនីទោ សុខ សំណាង ស្នងការនគបាល ខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមន្រ្តីយោធាសុបទាំងអស់ជាង១០០នាក់។
អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានមានប្រសាសន៍ថា ទីតាំងជល់មាន់ខុសច្បាប់នេះ ត្រូវបានរដ្ឋបាលខេត្តចុះមកអប់រំណែនាំចំនួន២ដងរួចទៅហើយ ប៉ុន្តែម្ចាស់អាជីវកម្ម មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទេ ព្រោះម្ចាស់សង្វៀនជល់មាន់ខាងលើនេះ អាងអំណាច និងបក្ខពួករបស់ខ្លួន។
អភិបាលខេត្តតាកែវ ឯកឧត្តមឡាយ វណ្ណៈ ​បានអះអាងថា បន្ទាប់ពីរុះរើទីតាំងជលមាន់និងល្បែងស៊ីសងខុសច្បាប់ រដ្ឋបាលខេត្ត នឹងដាក់ពាក្យបណ្ដឹងម្ចាស់ដី ដែលជួលទីតាំងឲ្យបើកល្បែងស៊ីសងខុសច្បាប់ ដោយប្ដឹងរឹបអូសដីយកមកជាសម្បត្តិរដ្ឋតែម្តង។ ក្នុងករណីចុះបង្ក្រាបករណីនេះផងដែរ កងកម្លាំងបានើដកហូតវត្ថុតាងបាននៅក្នុងទីតាំងខុសច្បាប់រួមមានមាន់៦ក្បាលជាលទ្រង់មាន់មួយចំនួននិងសំភារះប្រព្រឹត្តិមួយចំនួនផងទៀត។
ប្រជាពលរដ្ឋសំដែងការអប់អរសាទរចំពោះចំណាត់ការដ៏មាន ប្រសិទ្ធភាពរបស់ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណ: ដែលជាសកម្មភាពមួយឆ្លើយតបទៅការរិះគន់ពីសំណាក់ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕