​កងទ័ព​ប៉ា​គី​ស្ថាន​បើក​ការវាយប្រហារ​ក្រុម​តា​លី​បង់​

0

​កងទ័ព​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​១៥ មិថុនា ចាប់ផ្តើម​ការវាយលុក​តាម​ជើងគោក និង​ជើង​អាកាស​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​ពួក​តា​លី​បង់ ក្នុង​តំបន់​កុលសម្ព័ន្ធ​វ៉ា​ហ្ស៊ី​វី​ស្ថាន ខាងជើង ជាមួយ​ការដាក់​ពង្រាយ​ទាហាន​ប្រមាណ​ជា​៤០.០០០​នាក់​ថែមទៀត កងកាំភ្លើងធំ និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ។​

​ប្រតិបត្តិការ​ដោយ​ទ្រង់ទ្រាយ​ធំ​នោះ ធ្វើឡើង​១​សប្តាហ៍​ក្រោយ​ការវាយប្រហារ​របស់​ក​ង​កុំម៉ង់ដូ​តា​លី​បង់ និង​ពួក​យុទ្ធជន​អ៊ូ​ស្បេ​ក ប្រឆាំង​ព្រលានយន្តហោះ​ក្រុង​កា​រ៉ា​ជី ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៣៨​នាក់ ។​ការវាយលុក​របស់​ក​ង​ទ័ព​បា​៉​គី​ស្ថាន បើក​ធ្វើ​នាពេល​យប់​ជាមួយ​ការ​វាយឆ្មក់​របស់​កង​យន្តហោះ​ដែល ទម្លាក់​គ្រាប់បែក​លើ​បណ្តា​ទីតាំង​លាក់ខ្លួន​របស់​ពួក​តា​លី​បង់​នៅ ជិត​ព្រំដែន​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​សម្លាប់​ពួក​បះបោរ​ប្រមាណ​ជា​៨០​នាក់ ក្នុង​ថ្ងៃទី​១៥ មិថុនា តែមួយគត់ ។​ ​

កងទ័ព​ប៉ា​គី​ស្ថាន​ថ្លែងថា ការវាយប្រហារ​សំដៅ​ជាពិសេស​លើ​ពួក​សកម្មប្រយុទ្ធ​ជនជាតិ​ភាគតិច អ៊ូ​ស្បេ​ក ដែល​មួយចំនួន​ចូលរួម​ជាមួយ​ក្រុម​កុំម៉ង់ដូ​វាយប្រហារ​ព្រលាន​យន្ត ហោះ​ក្រុង​កា​រ៉ា​ជី​។​នៅ​ក្រុង មី រ៉ា​ន​សា​ហ៍ ប្រភពព័ត៌មាន​ផ្លូវការ​មួយ​រាយការណ៍​ថា បណ្តា​យន្តហោះ​ប្រដេញ​បាន​វាយប្រហារ​លើ​បណ្តា​ទីតាំង​លាក់ខ្លួន​នៅ ភូមិ ដា​ហ្គា​ន ជិត​ព្រំដែន​ប៉ា​គី​ស្ថាន​-​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ប្រភព​នោះ​បន្តថា មេបញ្ជាការ​ពួក​អ៊ូ​ស្បេ​ក សំខាន់​ម្នាក់​ឈ្មោះ អាប់​ឌុល រេ​ហ៍​ម៉ាន់ បាន​ត្រូវស្លាប់​ក្នុងការ​វាយប្រហារ​ទាំង​នោះ ។ លោក អាប់​ឌុល រេ​ហ៍​ម៉ាន់ ជា​មេគំនិត​ម្នាក់​នៃ​ការវាយប្រហារ​ព្រលានយន្តហោះ​ក្រុង​កា​រ៉ា​ជី ។​ ​

យោងតាម​ប្រភពព័ត៌មាន​យោធា​ថា ពួក​សកម្មប្រយុទ្ធ​ជន​ជាតិ​អ៊ួ​យ​ហ្គួ​រ ដែល​ភាសា​ពួកគេ​ស្រដៀង​នឹង​ភាសា​របស់​ពួក​អ៊ូ​ស្បេ​ក ស្ថិតក្នុង​ចំណោម​ពួក​ដែល​ត្រូវ​សម្លាប់ ។ ក្រុង​ប៉េកាំង​សង្ស័យ​ពួក​ជ្រុលនិយម​អ៊ូយ​ហ្គួ​រ ដែល​រត់គេចខ្លួន​ទៅកាន់​តំបន់​កុលសម្ព័ន្ធ​ប៉ា​គី​ស្ថាន ថា​ជា​អ្នកបង្ក​អំពើហិង្សា​ក្នុង​តំបន់​ស៊ីន​ជាំ​ង របស់​ចិន ។​ប្រភព​យោធា​អះអាង​ប្រាប់​រ៉​យ​ទ័​រថា ទាហាន​ដល់​ទៅ​៤០.០០០​នាក់ ត្រូវបាន​បញ្ជូន​បន្ថែម​ទៅកាន់​តំបន់​វ៉ា​ហ្ស៊ី រី​ស្ថាន ខាងជើង សម្រាប់​ប្រតិបត្តិការ​យោធា​ធំ​នេះ ធ្វើឱ្យ​ចំនួន​ទាហាន​សរុប​នៅ​ទីនោះ​ឡើងដល់​៨០.០០០ នាក់ ។​images (15)