អគ្គលេខាធិការ​អង្គការ​ណា​តូ រុស្សីជាសត្រូវ

0

​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Anders Fogh Rasmussen បានប្រកាស ឱ្យដឹងថា ណា​តូ​ត្រៀមលក្ខណៈ​ជួយ​ដល់ អ៊ុយ​ក្រែ​ន​ពង្រឹងកម្លាំង​ទាហាន​ឱ្យ​កាន់តែ មាន​ភាពរឹងមាំ ដោយ​ពេលនេះ​រុស្ស៊ី បានក្លាយ​ទៅជា​សត្រូវ​ដ៏​ពិតប្រាកដ របស់​ណា​តូ ។ ​ការ​ជំនួយ​ដល់​ទាហាន​អ៊ុយ​ក្រែ​ន របស់​ណា​តូ នឹងត្រូវ​ពិភាក្សា​បណ្ដា​រដ្ឋ មន្ដ្រី​ការបរទេស​ប្រទេស​ជា​សមាជិក នៅ​ចុងខែ​មិថុនា​នេះ ។ អគ្គលេខាធិការ អង្គការ​ណា​តូ លោក Anders Fogh Rasmussen បានប្រកាស​នៅក្នុង​ស​ន្និ សីទ​កាសែត​ថា ណា​តូ​នឹង​ជួយ​អភិវឌ្ឍន៍ កម្លាំងយោធា និង​ពង្រឹងសមត្ថភាព សព្វាវុធ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន ។ ​

ណា​តូ នឹង​សហការ​ជាមួយ​អ៊ុយ​ក្រែ​ន ក្នុង​ការធ្វើ​សមយុទ្ធ​យោធា​ត្រៀមលក្ខណៈ ទប់ទល់​ហេតុការណ៍​អាក្រក់​ដែល​អាច កើតឡើង​ដោយពេល​នេះ​រុស្ស៊ី​បាន​ចាត់ ទុក​ណា​តូ​ជាស​ត្រូវ​មុន ទើប​ណា​តូ​មិន អាច​ទុក​រុស្ស៊ី​ជា​មិ​ត្ដ​បានឡើយ ។ ​នៅពេល​នេះដែរ ណា​តូ​បាន​បង្កើន វត្ដ​មាន​យោធា​នៅ​តំបន់​អឺរ៉ុប​ភាគ​ខាង កើត​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង ពី​រុស្ស៊ី ។ ផ្ទុយទៅវិញ រុស្ស៊ី​ចាត់ទុក​ការ ដាក់ពង្រាយ​កម្លាំង​នោះ​ជា​សកម្មភាព គំរាមកំហែង​សំដៅ​ទៅលើ​រុស្ស៊ី ដូច្នេះ រុស្ស៊ី​ចាំបាច់​ត្រូវមាន​វិធានការ​ទប់ទល់ វិញ ។ ​

កន្លងមក រុស្ស៊ី ក៏ដូចជា​ណា​តូ​បានធ្វើ សមយុទ្ធ​បាញ់​គ្រាប់​ពិត​រៀងៗ​ខ្លួន​នៅ ជាប់​ព្រំដែន​ដើម្បី​ជាការ​ត្រៀមលក្ខណៈ ពេល​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​។ ក្រុមអ្នកវិភាគ​អះអាងថា ស្ថានភាព វិបត្ដិ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​អូស ទាញ​ណា​តូ និង​រុស្ស៊ី​ប្រឈមមុខ​តានតឹង ដាក់គ្នា ក្លាយជា​សត្រូវ​ដ៏​ពិតប្រាកដ ។ អ៊ុយ​ក្រែ​ន​ក្លាយទៅជា​ទីលានប្រយុទ្ធរ​វាង ណា​តូ នឹង​រុស្ស៊ី