ខេត្តកោះកុង: ម៉ូតូសេរីទំនើបចំនួន១១គ្រឿងដែលឈ្មួញនាំពីប្រទេសថៃតាមផ្លូវទឹកដឹកតាមទូកត្រូវកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការរដ្ឋាននគរបាលខេត្តកោះកុងបានធ្វើការឃាត់ចាប់កាលពីវេលា ម៉ោង២ ទៀបភ្លឺ នាយប់ថ្ងៃទី៥ខែ
ធ្នូឆ្នាំ២០១៧ ស្ថិតនៅលើផ្ទៃសមុទ្រមាត់ពាមប៉ាក់ខ្លង។លោក មីន រស្មី ស្នងការរងខេត្តបានឲ្យដឹងថានៅម៉ោង២យប់ថ្ងៃទី៥ខែធ្នូឆ្នាំ២០១៧កម្លាំងរបស់លោកបានដើរល្បាតលើផ្ទៃសមុទ្រដើម្បីការពារសន្តិសុខប្រជាពលរដ្ឋ ដែលមានមុខរបរនេសាទនៅពេលមានឩប្បហេតុអ្វីមួយកើតឡើងនៅប្រការណា១កម្លាំងសមត្ថកិច្ចលោកនិង ងាយស្រួលក្នុងការជួយសង្រោ្គះ ហើយក្នុងការល្បាតនេះកម្លាំងសមត្ថកិច្ចបានប្រទះឃើញម៉ូតូ១ទូកដែលឈ្មួញដឹកពីប្រទេសថៃចូលមកខេត្តកោះកុងទាំងយប់អាទ្រាត កម្លាំងរបស់លោកក៏ធ្វើការឃាត់ទូកនោះនាំមកស្នងការខេត្តដើម្បីធ្វើការសួរនាំ ក្នុងការនាំ ចូលមានពន្ធឬអត់ពន្ធហើយការសួរនាំរកមើលឯកសារនាំចូលគ្មានទើបសមត្ថកិច្ចនាំយកម៉ូតូទាំង១១គ្រឿងខាងលើ មករក្សាទុកនៅស្នងការនគរបាលខេត្ត។
ប្រភពដដែលបានបន្តថា ទូកដែលដឹកម៉ូតូអត់ពន្ធខាងលើជាប្រភេទទូកកន្ទុយវែង៧គូ ម៉ាស៊ីន២ និងបើកបរដោយឈ្មោះ កាន ស៊ីសុវ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិបឹងក្រយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងកូនដៃទូកម្នាក់ឈ្មោះ ពីកាម៉ុន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅខ្លងយ៉ៃ ប្រទេសថៃ ។
លោកបានអោយដឹងទៀតថា ម៉ូតូទាំង១១ គ្រឿងដែលសមត្ថកិច្ចនាំមករក្សាទុក រងចាំម្ចាស់ម៉ូតូខាងលើយកឯកសារមកពិនិត្យមានពន្ធត្រឹមត្រូវប្រគល់ទៅអោយម្ចាស់ម៉ូតូវិញ តែបើមិនមានឯកសារត្រឹមត្រូវលោកនិងប្រគល់អោយគយ។
ចំពោះការឃាត់ម៉ូតូសេរីទំនើបទាំង១១គ្រឿងនេះត្រូវបានមន្ត្រីគយសាខាខេត្តមិនប្រាប់ឈ្មោះបានប្រាប់អ្នកសារព័ត៍មាននៅព្រឹកម៉ោង៩ថ្ងៃទី៥ខែធ្នូថា ម៉ូតូដែលឈ្មួញនាំចូលតាមផ្លូវទឹកនេះ គឺឈ្មួញនាំចូលក្នុងគោលបំណងបង់ពន្ធចូលរដ្ឋមានឯកសារត្រឹមត្រូវតែត្រូវសមត្ថកិច្ចឃាត់ទៅវិញ ហើយចំពោះម្ចាស់ម៉ូតូអត់ពន្ធខាងលើសមត្ថកិច្ចគយហាក់មានភាពការលាក់លៀមដោយមិនព្រមប្រាប់ពីឈ្មោះឈ្មួញនោះឡើយ ។
ប្រភពព័ត៌មានពីមជ្ឈដ្ឋានទូទៅបាននិយាយថា នេះគ្រាន់់ជាការឆ្លើយជាលេសដោះសាររបស់មន្រ្តីគយតែប៉ុណ្ណោះបើសិន ជាម៉ូតូនាំចូលស្របច្បាប់គេមិនដែលដឹកពេលយប់ឆ្លងកាត់មហាសមុទ្រនោះទេផ្លូវគោស្រួលជាងមិនភិតភ័យព្រួយបារម្មណ៍ព្យុះភ្លៀងទៀត ហើយនៅក្នុងខេត្តកោះ កុងម៉ូតូសេរីទំនើបៗដាក់លក់ក៏ច្រើនផងដែរ។ ប្រភពដដែលបានបង្ហើបទៀតថា ពួកក្រុមឈ្មួញនាំចូលសឹងតែរៀងរាល់យប់ បើគយមិនបើកដៃធ្វើម្តេចគយគ្រប់រូបមានរថយន្តទំនើបៗជិះ។
ទោះជាយ៉ាងណាក្តីមកទល់និងម៉ោងនេះ ម៉ូតូអត់ពន្ធទាំង១១ គ្រឿងខាងលើត្រូវបានសមត្ថកិច្ចរក្សាទុក្ខជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុងនៅឡើយ ៕





































