ម៉ូតូ​ស្គូប​ពីបើក​លឿន​ដូចហោះ​ទៅ​បុក​រថយន្ត​ម័កសឺ​ដេ​ស អស់​សាំង​ឈប់​កណ្តាល​ស្ពាន​អាកាស​៧​មករា របួសធ្ងន់​២ នាក់​

​ភ្នំពេញ​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរខ​ណះ ពេល​ស្រវឹងស្រា​ជោកជាំ​បើក​ម៉ូតូ​ស្គូប​ពី ពណ៌​ស​មួយ​គ្រឿង​លឿន​ដូច​ហោះ​ទៅ​បុក​រថយន្ត​ម័ក​សឺ​ដេស​ពណ៌​ខ្មៅ​មួយ​គ្រឿង​ដែលអ​ស់ សាំង​ឈប់​ចត​កណ្តាល​ស្ពាន​អាកាស​៧​មករា​ចំ​ពីមុខ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៩​នឹង ៥០​នាទី​យប់​

ថ្ងៃទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា​ស្ថិតក្នុង ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​យុវជន​រងគ្រោះ​ទាំង​២​នាក់​នៅ​ឡើយ​ទេ​។​ចំណែក​អ្នកបើករថយន្ត​ម័ក​សឺ​ដេស​ពណ៌​ខ្មៅ​អស់សាំង​ខាងលើ​ឈ្មោះ​ជី​ម ទិ​ត្យ អាយុ​៣៥​ឆ្នាំ មុខរបរ​បើករថយន្ត ក្រុមហ៊ុន​ឯកជន មួយ​ស្នាក់នៅ​ភូមិ​ទំនប់​សាម ឃុំ​លំហាច​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ លោក​វ​រះ​សេនីយ៍​ត្រី​អៀង វ៉ី​ច ប្រធាន​គោលដៅ​នគរបាល​ចរាចរ​ស្ពាន​អាកាស​៧​មករា បានឲ្យ ដឹងថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​ស្គូប​ពី​ពណ៌​ស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​បាត់ដំបង​1O-7654 ជិះ​ដោយ​យុវជន​២​នាក់​បាន​ធ្វើដំណើរ​យ៉ាង​លឿន​ដូច​ហោះ​តាម​បណ្តោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី​ក្នុង​ទិសដៅ​ពី​លិច​ទៅកើ​ត​ស្រាប់តែ​មក​ដល់​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា​ក៏​ទៅ​បុក​គូទ​រថយន្ត​ម័ក​សឺ​ដេស​ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-2888 ដែល​អស់​សាំង​ឈប់ កណ្តាល​ស្ពាន​ទៅមុខ​លែងរួច​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​ទាំង​២​នាក់​ប៉ើង​ហោះ​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​បែកខ្ចាយ​រងរ​បួស​ធ្ងន់ធ្ង​រទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយ​។​

​ក្រោយពេល​កើតហេតុ​មន្ត្រីនគរបាល​ចរាចរ​បាន​ចុះ​ទៅ​វាស់វែង​ស្ទូកយ​ក​រថយន្ត​នឹង​ម៉ូតូ​ទៅ រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នង់ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

1 2 3