កម្លាំងអាវុធហត្ថក្រុង សហការជាមួយកម្លាំងប៉ុស្ត៍ឡាបានសៀកឃាត់រថយន្តដឹក ផាវ នឹងគ្រាប់បែក ដែលត្រូវបានហាមឃាត់ នៅក្រុងបានលុង

0

ខេត្តរតនគិរី៖ កម្លាំងអាវុធហត្ថក្រុងបានលុង និងនាយការិយាល័យប្រឆាំងភេរវកម្មកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងនគរបាលប៉ុស្ត៍ឡាបានសៀក បានឃាត់រថយន្ត១គ្រឿង កាលពីថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០១៧កន្លងទៅ
រថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-0171 ឆែកឆេររកឃើញកេះ គ្រាប់បែកនឹងផាវ ចំនួន៦ កេះ មាន៣៦ កញ្ចប់ ស្មើនឹង ៥៤០០ គ្រាប់ ដែលត្រូវបានហាមឃាត់ មិនឲ្យធ្វើការលក់ដូរ ។

សមត្ថកិច្ចបានឲ្យដឹងថា ឃាត់មនុស្សចំនួន២ នាក់៖
ទី១-ឈ្មោះ ម៊ុត សំណាង ភេទប្រុសអាយុ ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ អ៊ុនឃុំលំជ័រស្រុកអូរយ៉ាដាវខេត្តរតនគិរី ជាម្ចាស់រថយន្ត។
ទី២-ឈ្មោះ សេង ប៉ាវ ភេទប្រុសអាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងផ្លាកទីន មានទីលំនៅបច្ចុប្បន្ន ភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី ជាម្ចាស់អីវ៉ាន់ ។

បច្ចុប្បន្ន វត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីចាត់វិធានការទៅតាមនិតិវិធី ៕ យក្ខឡោម