ជប៉ុន ៖ ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនា ក្រុម ហ៊ុនឧស្សាហកម្មចំនួន១៣របស់ជប៉ុន បានចូលរួមពិធីតាំងពិព័រណ៍សព្វាវុធការ ពារជាតិ Eurosatory ធ្វើឡើងនៅទីក្រុង ប៉ារីស ប្រទេសបារាំង ។ ផលិតផលដែល ជប៉ុនបានបង្ហាញក្នុងពិធីតាំងពិព័រណ៍ជា លក្ខណៈអន្ដរជាតិគឺផលិតផលសម្រាប់ បម្រើវិស័យស៊ីវិលតែប៉ុណ្ណោះ មិនមែន សម្រាប់បំពាក់ឱ្យកម្លាំងយោធានោះទេ។ ការដែលក្រុមហ៊ុនជប៉ុនចូលរួមពិធី តាំងពីព័រណ៍ការពារជាតិគឺដើម្បីជំរុញ សកម្មភាពផលិតសម្ភារការពារជាតិ របស់ប្រទេសនេះនាពេលអនាគត ក្រោយ ពេលនាយករដ្ឋមន្ដ្រីជប៉ុនលោកស៊ីនហ្សូ អាបេ បានប្រកាសជាផ្លូវការពីសកម្ម ភាពផលិតសព្វាវុធ ក៏ដូចជានាំចេញ ទៅក្រៅប្រទេស ។ សម្ភារដែលជប៉ុនបានដឹក់បង្ហាញ ក្នុងពិធីតាំងពិព័រណ៍នោះមាន ឧបករណ៍ ចាប់ធ្វើស្ពានសម្រាប់យោធា ប្រព័ន្ធ រ៉ាដាតាមដានអាកាសធាតុ កែវឆ្លុះ សម្រាប់មើលនៅពេលយប់ ឧបករណ៍ ជួយសង្គ្រោះបន្ទាន់ និងម៉ាស៊ីនរាវម៉ីន យួរដៃ ។
លើសពីនេះទៅទៀតជប៉ុនក៏ បានបង្ហាញប្រភេទយន្ដហោះគ្មានមនុស្ស បើកសម្រាប់ធ្វើសង្គ្រាមនៅលើដែន អាកាស ។ ក្រុមអ្នកជំនួយក្នុងពិធីតាំងពិព័រណ៍ ខាងលើនេះបានអំពាវនាវដល់ក្រុមហ៊ុន ជប៉ុនឱ្យចូលរួមពិធីតាំងពិព័រណ៍ដោយ បង្ហាញឧបករណ៍ជួយសង្គ្រោះបន្ទាន់ និង ការអភិវឌ្ឍក្រោយរងការវាយប្រហារ ដោយរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១ ។ ពិធីតាំងពិព័រណ៍ខាងលើនេះធ្វើឡើង ក្នុងមួយឆ្នាំម្ដង ក្នុងគោលដៅដាក់ បង្ហាញសព្វាវុធការពារជាតិ ។ នៅពេល នេះ ពិធីតាំងពិព័រណ៍ត្រូវបានពង្រីក បន្ថែមដោយអាចដាក់បង្ហាញនូវសម្ភារ ប្រើប្រាស់ក្នុងវិស័យស៊ីវិលផងដែរ