ជនសង្ស័យស្រីប្រុស៥នាក់ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនត្រូវបានប៉ូលីសស្រុកគិរីវង់បង្ក្រាប

0

តាកែវ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវិរៈសេនីយឯក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ បានចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅចំណុចភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៨ និង២០នាទី ។
អធិការស្រុកគិរីវង់ លោក យុគ សារ៉ាត់ បានប្ថាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ១.ឈ្មោះ ចាន់ ផាន់និត ភេទប្រុស (ទើបចេញពីពន្ធនាគារខេត្តតាកែវ) អាយុ២៥ឆ្នាំ ទីលំនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ
២.ឈ្មោះ ដួង ចំរើន (ហៅហួយ) ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ
៣.ឈ្មោះ សៀង ប៊ុនហេង (ហៅអាអណ្តើក) (ទើបចេញពីពន្ធនាគារខេត្តតាកែវ)ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ
៤.លោក មាស ចិន្តា ភេទស្រី អាយុ២១ឆ្នាំ ទីលំនៅភូមិលាយបូ ឃុំលាយបូ ស្រុកត្រាំកក់
៥.លោក ដៀប ស្រីណៃ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិក្រាំងចំរើន ឃុំតាំងយ៉ាប់ ស្រុកព្រៃកប្បាស ។
លោកអធិការបានបន្តថាក្នុងពេលបង្រ្កាបកម្លាំងជំនាញយើងរឹបអូសបាន៖
១.សម្ភារះប្រើប្រាស់គ្រឿងញៀន១ចំនួន
២.ថងសម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន
ចំណែកថ្នាំញៀនជនសង្ស័យបានច្រកចូល ក្នុងដបទឹកសុទ្ធបំផ្លាញចោលអស់ ៕