ដឹកប្រពន្វនិងកូនមកទិញម្ហូបនៅផ្សារត្រឡប់ទៅវិញបើកម៉ូតូបុកសត្វគោបណ្តាលអោយស្លាប់ទាំងប្តីទាំងប្រពន្វចំណែកកូនរងរបួុសធ្ងន់!

0

ព្រះវិហារ៖ ប្តីប្រពន្វរួមនិងកូនបានដឹកគ្នាមកទិញម្ហូបនៅផ្សាត្រឡប់ទៅផ្ទះវិញបើកម៉ូតូមិនប្រយត្ន៍បុកគោបណ្តាលអោយស្លាប់ទាំងប្តីទាំងប្រពន្វក្រោយបញ្ជូនដល់មន្ទីរពេទ្យ ដោយឡែកកូនរងរបួុសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី7 ខែធ្នូរឆ្នាំ2017 ឋិតតាមបណ្តោយផ្លូវជាតិលេខ៦៩ ពីផ្សារង្វលមូលផ្សាស្រអែម ឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារ ចន្លោះបង្គួលឡាក់គីឡូលេខ២២៥-២២៦ ក្នុងភូមិសាស្ត្រភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេតព្រះវិហារ។
តាមការអោយដឹងពីលោកអនុសេនីយ៍ឯក ហ៊ុយ សុផុន នាយ ប៉ុស្តិនគរបាលឃុំស្រអែម បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសនិងស្ត្រី រួមនិងកូនម្នាក់ផងនោះ បានជិះម៉ូតូម៉ាកវេវពណ៍ខ្មៅ គ្មានស្លាកលេខឌុបគ្នាមកពីផ្សាដល់ចំណុចកើតហេតុ ក៍បានបុកសត្វគោយ៉ាងពេញទំហឹុងបណ្តាល
អោយប្តីប្រពន្វនិងកូនបោកក្បាល នៅលើដងផ្លូវរងរបួសធ្ងន់ក្រោយកើតហេតុត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកសម្តេចជាសុីមស្រះក្តុល ដឹកយកមកសង្គ្រោះភ្លាមៗតែអកុសល្យ ដោយសាររបួសធ្ងន់ធ្ងពេក ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យក៍បានស្លាប់ទាំងពីរនាក់ប្តីប្រពន្វ ដោយឡែកកូនរងរបួុសធ្ងន់។
លោកបានបន្តអោយដឹងដែរថា បុរសជនរងគ្រោះជាប្តីមានឈ្មោះ ក្រូច ទ្រូ ប្រុសអាយុ៤៩ឆ្នាំ មុខរបកសិករស្លាប់រពន្ធឈ្មោះ ប៉ែន ចន្ថា អាយុ៤៣ឆ្នាំ មុខរបកសិករស្លាប់និងកូនស្រីឈ្មោះ វង្ស ធារ៉ា អាយុ19ឆ្នាំ រងរបួសធ្ងន់
ជនរងគ្រោះទាំង៣នាក់រស់នៅភូមិតេជោបុសស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។លោកថាក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់អោយសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សួន លីណា