ភ្នំពេញ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់ ពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូធ្វើដំណើរតាម ផ្លូវតែមិនបានសំរេច។ ដែលហេតុការណ៏នេះបានកើតឡើងកាលវេលាម៉ោង ១២និង៣០នាទីយប់ ឈានចូលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចមុខផ្សារដេប៉ូស្ថិតតាមបណ្ដោយផ្លូវលេខ
២១៥ ក្នុងសង្កាក់វាលវង់ ខណ្ឌ៧មករា។
យោងតាមសម្ដីស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លិច ពណ៌ខ្មៅ ស្លាកលេខ ខេមរភូមិន០១ ១-៧១៦៨ ក្នុងទិសដៅ ពីត្បូងទៅជើង តាមបណ្ដោយផ្លូវលេខ២១៥លុះមកដល់ចំណុចមុខផ្សារដេប៉ូ ក៏ស្រាប់តែមាន ជនសង្ស័យ២នាក់ដែលជិះម៉ូតូមួយគ្រឿងម៉ាកFZ ពណ៌ក្រហម មិនចាំស្លាកលេខបានជិះក្រោយ ម៉ូតូរបស់គាត់រួចក៏ធ្វើសកម្មភាពឆក់កាបូបពីគាត់តែមិនបានសំរេចរួចធ្វើឲ្យគាត់ធ្លាក់ពីលើម៉ូតូដូល បោកក្បាលនៅនិងថ្នល់បណ្តាលឲ្យពកក្បាល និងរងរបួសរលាត់ដៃរលាត់ជើងស្រាល់ ដោយឃើញដូចនេះជនសង្ស័យខាងលើបានជិះម៉ូតូគេចខ្លូនបាត់ស្រមោលភ្លាមៗតែម្តង ។
ស្ត្រីរងគ្រោះខាងលើបានឲ្យដឹងទៀតថាគាត់មិនបានបាត់បង់ទ្រព្យសម្បត្តិអ្វីឡើយគឺគ្រាន់តែរងរបួសស្រាល់ប៉ុណ្ណោះ។
ក្រោយពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានទូរស័ព្ទហៅកូនប្រុសអោយមកទទួលយក ទៅផ្ទះវិញដោយរូបគាត់មិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្លិ៏នរគបាលវាលវង់ នោះទេហើយ ចំពោះ ហេតុការណ៍នេះផងដែលគេពុំបានឃើញសមត្ថកិច្ចណាម្នាក់ចុះមកធ្វើការអន្តរាគមន៍នោះដែរ ៕